លទ្ធផលប្រាក់ចំណូលរបស់ ក្រុមហ៊ុន Apple មិនត្រូវដូចការព្រាងទុករបស់ Wall Street ទេ កាលពី សប្តាហ៍មុន នៅពេលក្រុមហ៊ុននេះ បានបង្ហាញលទ្ធផល ប្រាក់ចំណូលសម្រាប់ ឆ្នាំសារពើពន្ធ២០១២។ ក្រុមហ៊ុននៅតែអាចទទួលបាន ប្រាក់ចំណេញសុទ្ធជាច្រើន រហូតដល់ ៨,២ពាន់លានដុល្លារ ដោយ សារតែប្រជាប្រិយភាព នៃត្រកូលស្មាតហ្វូន iPhone របស់ខ្លួន។
យោងតាមសារព័ត៌មាន ពីគេហទំព័រ bgr បានចុះផ្សាយថា ស្មាតហ្វូន iPhone 5ថ្មី បានក្លាយជាស្មាត ហ្វូន លក់ដាច់បំផុត គ្រប់ពេលវេលាទាំងអស់ ដែលលក់បានចំនួន ៥លានគ្រឿងក្នុង រយៈពេលត្រឹម តែ១សប្តាហ៍នៃការបង្ហាញខ្លួន ដំបូងបង្អស់របស់ខ្លួន ហើយការលក់ iPhoneក្នុងត្រីមាសទី៣សរុប មានចំនួន ២៦,៩លានគ្រឿង។
យោងតាមរបាយការណ៍ថ្មីៗ ពីក្រុមវិភាគ Canaccord Genuity លោក Michael Walkley បាន ព្យាករណ៍ ថា Apple នឹងអាចលក់ iPhone បានចំនួន ១៩៤ លានគ្រឿងក្នុងឆ្នាំ២០១៣ ដែលចាប់ផ្តើមនៅ ក្នុងត្រីមាសទី៤ ដែលជារដូវកាល ឈប់សម្រាក់នេះ។ តួលេខលក់ខ្ពស់បំផុត ត្រូវបានគេរំពឹងថា នឹងលក់បាន ៤៨,៥លានគ្រឿង ក្នុងត្រីមាសនីមួយៗ។
គួរបញ្ជាក់ថា ត្រីមាសលក់ iPhone បានច្រើនបំផុតរបស់ក្រុមហ៊ុន Apple គឺនៅត្រីមាសទី៤ ដែលជារដូវកាលឈប់សម្រាក់ របស់ប្រជាជនទូទាំងពិភពលោក ដែលកាលពីត្រីមាសទី៤ឆ្នាំ ២០១១ ក្រុមហ៊ុន លក់ iPhone បាន ៣៧លានគ្រឿង។ លោក Walkley ជឿថាគូប្រកួតសំខាន់ របស់ក្រុមហ៊ុន Apple ក្រុមហ៊ុនSamsung ក៏នឹងលក់បានចំនួន ៣០៣,៦លានគ្រឿង ក្នុងអំឡុងពេលដូចគ្នាដែរ៕
0 comments:
Post a Comment