តំបន់ឆ្ មេរទេសចរណ៏នៅប្រទេសកម្ពុជាខេត្ តព្រះសីហនុ

ពួកយើងទាំងអស់គ្នាចូលរួមគាំទ្រប្រទេសរបស់យើង ចូលរួមក្នុងកាថែរក្សាគ្នា ទីក្រុងស្អាត​ សេវាកម្មល្អ ភ្ញៀវទេសចរណ៏ចូលរួមទស្សនាច្រើន

រថយន្តដឹកអេតចាយបើកបុកជញ្ជីងថ្លេងឡានស្លាប់ពីនាក់របួសធ្ងន់ម្នាក់

ឆ្នេរសមុទនៅប្រទេសកម្ពុជាកំពុងតែមានកាចូលរួមទស្សនាជាច្រើនពីបណ្តារប្រទេសនានា ដូចនេះយើងទាំអស់គ្នាចូលរួមថែរក្សាដើម្បីប្រទេសរបស់យើង

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

រលំគ្រឿងចក្រ​ បុកគ្រឹះសង់ច្រាំង​ ទន្លេជ្រោយចង្វារ សង្កត់លើអ្នកជិះម៉ូតូ របួស២នាក់

អង្គវត្តព្រះរាជាណាចក្រអច្ឆរិយ័

យើងជាកូនខ្មែរត្រូវចេះថែរនៅប្រពៃណីវប្បធម៏.

ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Thursday, January 26, 2012

ឃាត់ខ្លួនជនជាប់ចោទម្នាក់នៅស្រុកសំពៅលូន

ឃាត់ខ្លួនជនជាប់ចោទម្នាក់នៅស្រុកសំពៅលូន
បាត់ដំបង: ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១២ វេលាម៉ោង ១០ និង ៤ នាទីព្រឹក កំលាំងនគបាលស្រុកសំពៅលូនបានឃាត់ខ្លួនជនជាប់ចោទម្នាក់តាមដឺការតុលាការ នៅស្រុកសំពៅលូន និងបញ្ចូនបន្ត មកស្នងការនគរបាលខេត្តដើម្បីចាត់កាតាមផ្លូវឆ្បាប់ ។
លោកឈិត សេង នាយកផ្នែកព្រហ្មទ័ណ្ឌ នគបាលស្រុកសំពៅលូន បានអោយដឹងថា ជនជាប់ចោទត្រូវបានសមត្តិកិច្ចធ្វើការឃាត់ខ្លួន ឈ្មោះ ហេង បុល ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិឃុំច្រកីស្រុកភ្នុំព្រឹក ។
លោកឈិត សេងបានបន្តទៀតថា យ៉ោងតាមដឺការលេខ ៥៦៨ ដប.នខ ចុះថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១១ ដោយលោក សាអឿនកោសល្យមុនីចៅក្រមសើបសួសាលាដំបូង ខេត្ត បាត់ដំបង ដោយកំលាំងនគបាលស្រុកសំពៅលូន ចូលរួមសហការជាមួយ នគបាលស្រុកភ្នុំព្រឹកចុះធ្ចើកាឃាត់ខ្លួន ជនជាប់ចោទខាងលើដែលបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០០៩ នៅភូមិទឹកផ្លូវ ឃុំអង្ករបាន ស្រុកសំពៅលូន ពីបទបង្ករបួសស្នាម មានគ្នាច្រើនអ្នក។ ក្រោយធ្វើកាឃាត់ខ្លួនជនជាប់ចោទ កម្លាំសមត្តិកិច្ចស្រុកបានបញ្ជូនជនជាប់ចោទមកកាន់ស្នងការនគរបាលខេត្ត នៅរសៀលថ្ងៃទី ២៤​ដើម្បី បញ្ជូនបន្តទៅកាន់ តុលាកាខេត្តនៅរសៀល ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១២ ដើម្បីចាត់កាតាមផ្លូវឆ្បាប់ ៕

Tuesday, January 24, 2012

វិធីងាយៗពិរការចិញ្ជិមជ្រូក

វិធីងាយៗក្នុងការចិញ្ញឹមជ្រូកមេ
សព្វថ្ងៃកសិកម្មនីប្រទេសកម្ពុជាកំពុងរែមានការរីកចំរើនយ៉ាងខ្លាំងជាពិសេសគឺការចិញ្ជឹមជ្រូក​ ។ ជ្រូកគឺជាសត្វដែលងាយចិញ្ជឹមនិងងាយស្រួលរកទិញ និងលក់ផងដែរ ហើយនិងមានតម្លៃខ្ពស់នៅលើទីផ្សារទៀតផង ។
·         ចិញ្ជឹមជ្រូកវាអាចជួយរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ
·         អាចយកសាច់ជ្រូកទៅធ្វើម្ហូបអាហារ ដែលផ្ទុកទៅដោយថាមពល និងសារធាតុចិញ្ជឹមច្រើនយ៉ាងដូចជារ ស័ង្ហសី ដែក និង ខ្លាញ់សំរាប់បំប៉នរៀងកាយ។
·         យើងអាចយកលាមកនិងទឹកនោមទៅធ្វើជាជីកំប៉ុស្ត ហ្គាស និងឧស្ម័ន ។
ដើម្បីចិញ្ជិមជ្រូកមេបានល្អយើងត្រូវផ្តោតសំខាន់ទៅលើចំនុចមួយចំនួនដួចជារ
1.    ការធ្វើទ្រុង: ទ្រុងត្រូវមានទំហុំ 2*2,5 m​ ដែលអាចដាក់បានមេជ្រូកនិងកូនជ្រូកបានមួយសំបុក ចាប់ពីអាយុ ០ខែរ ដល់៦ អាទិត្យការចិញ្ជិមជ្រូកនីក្នុងទ្រុង វាអាចជួយកាត់បន្ថយ ការឆ្លងជំងឺផ្សេងៗជួយកាពារ កុំអោយគេលួច ហើយយើងមានភាពងាយស្រួលក្នុងការយកអាច់វា​។ ហើយកត្តាដែលគួអោយជៀសវាងបំផុតនោះគឺ យើងមិនត្រូវទ្រុងអោយមានជំរាលខ្ពស់ និងរលោងខ្លាំងពេកទេព្រោះវាអាចធ្វើអោយជ្រូកដើរទៅរអិល ថ្លោះរឺក៏គ្រេចជើងជាពិសេសគឺរលូតកូនតែម្តង ។
2.    ការធ្វើស្នូកចំនី: ស្នូកយើងអាចយកស៊ីម៉ង់មកធ្វើក៏បាន រឺក៏ កង់ឡានចាស់យកមកពុះវាជាពីរ យើងអាចយកវាទៅធ្វើជាស្នូកចំនីក៏បាន រឺក៏ស្នូកទឹកក៏បាន។ នើយើងប្រើធុងទឹកវិញយើងត្រូវដាក់ធុងទឹកនៅលើរបារដែលខ្ពស់ជាងគេរួចតទុយោដែលមានភ្ជាប់ក្បាលប៊ឺតហើយចងចុះមកក្រោមតាមផ្នែកណាមួយនៃទ្រុង។
+    លក្ខះពិសេស
a.    យើងអាចជ្រើសរើសពូជក្នុងស្រុក ព្រោះវាជាពូជធន់និងអាកាសធាតុ ពូកែថែរកូន មិនរើសចំនី ព្រមទាំជាពូជដែលសាយកូនទៀតផង
b.    ពូជជ្រូកដែលយកមកពីបរទេសក៏បានដែរ ព្រោះវាជាពូជឆាប់ធំលូតលាស់ ប៉ុន្តែវាទៀមទារកាមើលថែរនិងផ្តល់ចំនីដែលមានគុណភាពខ្ពស់ ។ហើយចំនីមានពីររបៀបគឺ
1.    ចំនីប្រពៃណៃ
2.    ចំនីរោងចក្រ ៕

Monday, January 23, 2012

ឡានក្រុងរបូតកង់បុកម៉ូតូស្លាប់ម្នាក់


គ្រោះថ្នាក់ចរាចរណ៏
នៅយប់ថ្ងៃអាទិត្យ ទី ២១ ខែ មករា ឆ្នាំ ២០១២ វេលាម៉ោង ៦ ល្ងាច កើតមានឧបដិវហេត្តមួយនៅក្នុងភូមិអូតាប៉ាង សង្កាត់ អូរអ៊ុកញ្ញ៉ាហេង ខ័ណ្ឌព្រៃនប់ខេត្តព្រះសីហនុ នៅចំនុចលើស្ពានព្រៃនប់តែម្តង។ ជនរងគ្រោះជិះម៉ូតូសេ ១២៥ ពណ៌ ខ្មៅ ធ្វើដំនើពីជើងទៅត្បូង ប៉ុន្តែនៅពេលមកដល់ចំនុចកើតហេត្ត ក៏ស្រាប់តែមានរថយន្តកុងត្រនើមួយធ្វើដំនើស្របទិសគ្នា ក៏របូតកង់បុកចំជនរងគ្រោះតែម្តង បន្តាលអោយជនរងគ្រោះស្លាប់នៅនិងកន្លែង នៅក្នុងថ្លុកឈាមយ៉ាងអនោជអធាំ ។ បើតាមសាក្សីនៅកន្លែងកើតហេត្តបានអោយដឹងថា មុនពេលកើតហេត្តគេបានឃើញជនរងគ្រោះធ្វើដំនើរពីជើងទៅត្បូងបំរុងនិងបទចូលផ្សារព្រៃនប់ ក៏ស្រាប់តែមានឡានកុងត្រនើមួយមកពីក្រោយ ហើយក៏របូតកង់បុកចំពាក់កណ្តាលម៉ូតូតែម្តង។សព្វថ្ងៃម៉ូតូ ព្រមទាំងឡានបង្ករហេតុត្រូវបានពូលីសយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ ៕

Sunday, January 15, 2012

សិទ្ធមនុស្ស


សិទ្ធិមនុស្ស
ប្រទេសកម្ពុជាបានចុះហត្តលេខាចូលជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីអំពីពលរដ្ឋ​​ និងសិទ្ធិនយោបាយនៅថ្ងៃ ២០ មេសា ១៩៩២ ។ ក្នុងនោះមានសិទ្ធិពលរដ្ឋយ៉ាងតិច ៤៦ ប្រភេទ រួមមាន:
      ១‑ សិទ្ធិដើម្បីរស់រានមានជីវិត គឺមិនស្លាប់ និងការការពារជីវិតអោយបានគង់វង្ស
២‑ សិទ្ធិដើម្បីមានសេរីភាព បំបិទសេរីភាព គឺជាការរំលោភសិទ្ធិ
៣‑ សិទ្ធិរួចផុតពីការធ្វើទារុណកម្ម ទារុណកម្មគ្រប់ប្រភេទត្រូវហាមដាច់ខាត
៤‑ សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គឺច្បាប់ត្រូវការពារ និង ផ្តន្ទាទោសមនុស្សស្មើៗគ្នា
៥‑ សិទ្ធិពីការរើសអើង គឺមិនប្រកាន់បក្សពក វណ្ណ ឋានះ ។លុ។
៦‑ សិទ្ធិឧ្យមានច្បាប់ការពារ គឺត្រូវមានច្បាប់ឧ្យគ្រប់គ្រាន់សំរាប់ការពារមនុស្សលើគ្រប់វិស័យ
៧‑ សិទ្ធិដើម្បីមានសញ្ជាតិមួយ គឺឧ្យតែមនុស្សត្រូវតែមានសញ្ជាតិ
៨‑ សិទ្ធិមានឈ្មោះមួយ
៩‑ សិទ្ធិប្រព្រឹត្តតាមដំណើរការច្បាប់ គឺត្រូវប្រតិបត្តិតាមលំនាំច្បាប់
១០‑ សិទ្ធិប្រើប្រាស់ប្រព័ន្ទតុលាការ គឺចេញចូលតុលាការបានតាមត្រូវការ
១១‑ សិទ្ធិទទួលការជំនុំជំរះក្តី ដោយអាំជ្ញាធរមានសមត្ថកិច្ច មនលំអៀង និងឯករាជ្យ គឺមានតែតុលាការទេ ដែលមានសមត្ថកិច្ចកាត់សេចក្តី ហើយអង្គចៅក្រមត្រូវតែអព្យាក្រឹត ឥតលំអៀង និងឯករាជ្យ
១២‑ សិទ្ធិមានការជំនុំក្តីជាសាធារណះ គឺតុលាការជំរះក្តីដោយមានសាធារណជនចូលស្តាប់ផង
១៣‑ សិទ្ធិទទួលពត៍មានស្តីការចោទប្រកាន់ គឺបើក្រសួងធ្វើការចោទប្រកាន់ជនម្នាក់ ត្រតែប្រាប់មូលហេតុនៃការចោតប្រកាន់នេះ
១៤‑ សិទ្ធិសន្មត់ជាមុនថាជមនុស្សគ្មានកំហុស គឺបើតុលាការមិនទាន់រកភ័ស្តុតាងថាជនណាបានប្រព្រឹត្តកំហុសទេត្រូវចាត់ទុកជននោះថាជាជនគ្មានកំហុស
១៥‑​ សិទ្ធិមិនឧ្យគេបង្ខំឧ្យបង្ហាញភ័ស្តុតាង ដែលជាប់ជំពាលក្នុងបទឧក្រិតដោយខ្លួនឯង គឺមិនត្រូវបង្ឋំឧ្យជនដែលជាប់សង្ស័យបង្ហាញភ័ស្តុតាងទម្លាក់កំហុសលើខ្លួនឯងឡើយ
១៦‑ សិទ្ធិអាចទារយកពត៍មានដែលជាប់ទាក់ទងនឹងខ្លួន
១៧‑ សិទ្ធិមានការឧបត្ថម្ភសេវាច្បាប់ដោយឥតគិតឈ្នួល គឺបើជនាជាប់ចោទមិនមានប្រាក់ជួលអ្នកការពាសរក្តីទេ ក្រសួង ឬ ស្ថាប័នឯទៀតដែលទាក់ទិនត្រូវផ្តល់ស្មាក្តីឧ្យ
១៨‑ សិទ្ធិជ្រើសរើសសេវាច្បាប់ការពារខ្លួន គឺជនជាប់ចោទអាទទួយកស្មាក្តីដែលរដ្ឋផ្តល់ឧ្យ ឬបើមានបា្រក់ គេអាចជួលសមាក្តីដោយខ្លឯង
១៩‑ សិទ្ធិមានពេលវេលា និងមានលទ្ឋភាពរៀបចំកិច្ចការពារខ្លួនតាមផ្លូវច្បាប់ គឺមុននឹងនាំជននាជាប់ចោទទៅជំរះក្តី ត្រូវទុកពេលឧ្យជននោះរកស្មាក្តីដើម្បីសិក្សាសំណុំរឿង និងរៀបចំការពារក្តីឧ្យគេ
២០‑ សិទ្ធិការពារ និងសិទ្ធិឆ្លើយដោះសាដោយផ្លាល់ គឺដាច់ខាតត្រូវផ្តល់លទ្ឋភាពឧ្យជបជាប់ចោទឆ្លើ់យឆ្លងឧ្យបានគ្រប់គ្រាន់ដើម្បីការពារខ្លួន
២១‑ សិទ្ធិមានការទាក់ទងជាមួយស្មាក្តី គឺត្រូវអនុញ្ញាតឧ្យជនដែលនៅក្នុងមន្ទីរឃុំឃាំង ឬក្នុងគុក មានការទាក់ទងជាមួយអ្នកការពារក្តីតាមត្រូវការ
២២‑ សិទ្ធិមានជំនួយពីអ្នកបកប្រែភាសាដោយឥតឈ្នួល គឺបើកាត់ទោសលើជនបរទេស ក្រសួង ឬ ស្ថាប័នពាក់ព័ន្ធត្រូវផ្តល់អ្នកបកប្រែភសា
២៣‑ សិទ្ធិមានលទ្ធភាពតក្តីស្មើគ្នា ចំពោះអំណាចច្បាប់
២៤‑ សិទ្ធិមានការពិនិត្យពិច័យលើសាក្សី គឺអ្នកការពារក្តីអាចសួរដេញដោលសាក្សីដើមចោត
២៥‑ សិទ្ធិឧ្យតុលាការប្រតិបត្តិតាមនីតិវិធី គឺការកាត់ទោសមិនស្របតាមនីតិវិធីនឹងទុកជាឥតបានការ
២៦‑ សិទ្ធិទទួលការដោះស្រាយដោយប្រសិទ្ធិភាព គឺនៅក្នុងដំណើរការកាត់ក្តីតុលាការត្រូវដោះស្រាយ បញ្ហា​នានាដោយវិធីឆាប់រហ័ស និងវាងវៃ
២៧‑ សិទ្ធិមិនត្រូវមានទោសបញ្ញត្តិដែលមានប្រតិកម្មធាក់ថយ
២៨‑ សិទ្ធិសុំប្តឹងឧទ្ធរណ៍ គឺបើភាគីណាមិនសុខចិត្តចំពោះសេចក្តីសម្រេចនៃតុលាកាថ្នាក់ក្រោមទេ គេអាចប្តឹងតវ៉ាទៅតុលាការថ្នាក់លើទៀត
២៩‑ សិទ្ធិមានការគ្រប់គ្រងដោយមនុស្សធម៍ គឺមិនត្រូវផ្តន្ទាទោស ឬប្រព្រឹត្តអំពើឃោឃៅ អមនុស្សធម៍លើជនណាឡើ
៣០‑ សិទ្ធិមានការគ្រប់គ្រងសមរម្យជាអ្នកទោស គឺត្រូវទុកដាក់អ្នកទោសឧ្យសមស្របតាមបទដ្ឋាននៃការគ្រប់គ្រងអ្នកទោស
៣១‑ សិទ្ធិការពារពីការរំលោភរបស់អាជ្ញាធរ គឺត្រូវមានច្បាប់សំរាប់ទ់ស្កាត់ និងផន្ទាទោសមន្រ្តីរាជការដែលប្រព្រឹត្តរំលោភលើរាស្រ្តស្លូតត្រង់
៣២‑ សិទ្ធិទទួលយក ស្វែងរកនិងចែកចាយពត៍មាន គឺមិនត្រូវហាមឃាត់មិនឧ្យយកពត៍មាន និងចែកចាយពត៍មានឡើយ
៣៣‑ សិទ្ធិមានមនសិការ និងបញ្ចេញមតិដោយសេរីរួមទាំងជំនឿសាសនា​ និងជំនឿនយោបាយ
៣៤‑ សិទ្ធិមានសន្តិសុខក្នុងលំនៅឋានឯកជនរបស់ខ្លួន គឺមិនត្រូវយាយីលំនៅឋានគេឡើយ
៣៥‑ សិទ្ធិមាននិរភ័យក្នុងទំនាក់ទំនងផ្លាល់ខ្លួន គឺមិនត្រូវជ្រៀតជ្រែក្នុងកិច្ចការរបស់អដ៏ទៃ ជាអាទីការទាក់ទងផ្ទាល់ខ្លួន
៣៦‑ សិទ្ធិមានកិច្ចការពារកិត្តិយស និងកិត្តិស័ព្ទ គឺត្រូវមានច្បាបការពារកុំឧ្យមានការប៉ះពាល់ដល់កិត្តិស័ព្ទ និងកិត្តិយស
៣៧‑ សិទ្ធិធ្វើដំណើរដោយសេរី ប៉ុន្តែ​បើចូលទៅប្រទេសដទៃ ត្រូវមានការអនុញ្ញាតពីប្រទេសនោះ
៣៨‑ សិទ្ធិតាំងលំនៅឋានដោយសេរី ប៉ុន្តែត្រូវឧ្យសមស្របតាមច្បាប់សំណង់
៣៩‑ សិទ្ធិមានសំណង់ជម្ងឺចិត្តក្នុងករណីមានការខុសធ្លោយខាងយុត្តិធម៍ បើកាតទោសជនណាម្នាក់ខុសត្រូវតែសង់ជំងឺចិត្តជននោះ
៤០‑ សិទ្ធិរួចផុតពីការធ្វើពិសោធន៍ខាងពេទ្យ ឬ ខាងវិទ្យាសាស្រ្ត ដោយគ្មានព្រមព្រៀង បើគ្មានការព្រមព្រៀងដោយសេរីសាមីខ្លួនទេ
៤១‑ សិទ្ធិរៀបការអាពាហ៍ រួមមានសិទ្ធបដិសេធ មិនព្រមរៀបអាពាហ៍ពិពាហ៍ ដោយគ្មានការសុខចិត្តដោយសេរី និងពេញលេញ
៤២‑ សិទ្ធិមិនឧ្យគេដកហូតទ្រព្បសម្បត្តិតាមអំពើចិត្ត គឺដោយគ្មានបញ្ជាពីតុលាការ
៤៣‑ សិទ្ធរួចផុតពីការជាប់ពន្ធនាគារដោយសារការជាប់ជំពាក់បំណុលគេ    
គឺ មិនត្រូវយកមនុស្សទៅដាក់គុក ដោយសាររឿងជំពាក់បំណុលឡើយ
៤៤‑ សិទ្ធិមិនត្រូវគេនិរទេសដោយគ្មានបញ្ជាពីតុលាការ គឺមានតែស្ថាប័នតុលាការទេ ដែលមានអំណាចសម្រេចនិរទេសមនុស្ស
៤៥‑ សិទ្ធិចាកចេញពីប្រទេស និងសិទ្ធិត្រឡប់ចូលមកក្នុងប្រទេសវិញ
៤៦‑ សិទ្ធិមិនចូលបំរើកងទ័ព ដោយសំអាងទៅលើ់លទ្ធិ ឬ ជំនឿសាសនាអ្វីមួយ

ដកស្រង់ចេញពីសៀវភៅវិទ្យាស្ថានកម្ពុជាដដើម្បីសិទ្ធិមនុស្ស
១១/០១/២០១២

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!