កាយល់ដឹងអំពីជីវិតអាពាហ៏ពិពាហ៏
ពាក្រចាស់លោកថា” ធ្វើស្រែអោយមើលស្មៅ ទុកដាក់កូនចៅអោយមើលផៅសន្តាន”
គឺជាពាក្រតាំងពីបូរមបូរាណខ្មែរពីយូរលង់ណាស់មកហើយ ។
សម័យទំនើបសព្វថ្ងៃ កូនចៅគេមានសិទ្ឋរើសគូខ្លួនគេ ម៉ែឪគ្មានសិទ្ឋបង្ខិតបង្ខំគេទេគ្រាន់តែអាចណែនាំខ្លះៗប៉ុណ្ណោះ ។
គេឡែងប្រើពាក្រថា”នំមិនធំជាងនាឡ៏” ទៀតហើយវាហួសសម័យ ។តេទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវគិតគូអោយបានវែងឆ្ងាយបន្តិច មើលគេមើលឯងមើលឆ្វេងមើលស្តាំ គុំគ្រាន់តែ ឃើញនុញ ត្របាក់ភ្លាម វាមិនសមទេ ក្រែងវេទនាខ្លឡ្លួន។
១ ស្រ្តីមានសម្រស់ឆើតខ្លាំង
ព្រោះគេក៏ចង់បាន ឯង ក៏ ចង់បាន បើបានមកហើយ ក៏លំបាកកាពារដែរ។ ស្រ្តីខ្លះល្អតែរូប តែចិតិតគំនិតមិនកើត យកជាកាមិនបាន ពូកែតែងខ្លួនលាបក្រេម ផាត់ម្សៅពោរៗ ប្តីប្រឹងលៀនភ្នែកយកមកផ្គាប់ចិត្តប្រពន្ឋ ខ្លាចគេបែកចិត្ត។
២ ស្រ្តីមានបុរសស្រលាញ់ច្រើន
កុំបះពាល់របស់គេ ក្រែងមានរឿងមិនដឹងខ្លួន ស្នេហាត្រីកោណ មិនសូវល្អទេ ច្រើនស្លាប់ខ្លួនបើជ្រុលស្រលាញ់ សុំដកខ្លួនចេញ់អោយឆាប់ គុំអោយលង់ខ្លួនទាន់ ។
៣ ស្រ្តីពូកែរាំច្រៀង
មិនមើលងាយអ្នករបាំទេ តែមានអ្នកខ្លះមិតល្អមែន មានប្រុសពពាក់ពពូនមិនដឹងមួយណាមួយណី ជួនជប្រពន្ឋចុងគេ កើតក្តីក្តៅ ត្រូវទឹកអាស៊ីត ក៏មាន ។
៤ ប្រពន្ឋគេ
មានប្តីហួងហែងថែរក្សា កុំព៉ះពាល់ កុំធ្វើសាហារស្មន់ មិនល្ងឈ្មោះទេ ។ បើប្តីគេដឹងស្លាប់ខ្លួនឥតអំពើឋ។ រាប់រលទៅមកអោយល្មមអោយសមភ្នែកគេ កុំអោយគេចាប់ថ្នាក់បានក្រែងជាប់ទោស ។
៥ ស្រ្តីស្រលាញ់តែមាសប្រាក់
ពូកែអែបអបបោកប្រាស់យកលុយចាយ ។ស្រ្តី ៥ ប្រភេទនេះគួជាសវាងគុំសេពគប់យកជាភរិយា ព្រោះមិនអាចសាងសុភមង្គលបានឡើយ ៕
ចិត្តស្រីដូចចុងស្រល់ ចិត្តប្រុសពិសពុល ដូចចុងឬស្សី
រកស្រីមាយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ
ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច
ចេះខ្លាចចេះហាន ចេះខ្មាស់ចេះអៀន
កាចមានប្រាជ្ញា ៕
លក្ខណះស្រ្តីគួយកជាភរិយា
គួសង្គេតមើលលក្ខណះ អាកាប់កិរិយាអតចរិតអោយបានល្អិតល្អន់ មុននិងសម្រេចចិត្តយកស្រីណាមួយមកធ្វើភរិយា ។ ស្រ្តីដែលគួយកធ្វើជាភរិយាមានលក្ខណះ ៧ យ៉ាងដូចខាងក្រោម ។
១ មានវ័យប្រហាក់ប្រហែលគ្នា
កុំអោយខុសគ្នាឆ្ងាយពេក បើប្រពន្ឋក្មេង ប្តីចាស់ចូលក្បួនបរា មិនសុខចម្រើទេ។
២ យល់ចិត្តថ្លើមគ្នា
ស្រឡាញ់គ្នា ព្រមព្រៀងគ្នា មានអធ្យាស្រ័យត្រូវគ្នា អាចរស់នៅជាមួយគ្នាកើត ។
៣ ប្រព្រិត្តតាមចិត្តគ្នា
គឹប្តីចង់ធ្វើចង់រកអ្វី ជួយជ្រោមជ្រែងលើទឹកចិត្តគ្នាទៅវិញទៅមក មិនអង្គុយចាប់កំហុសគ្នា ។
៤ មានកូន
មិនមែនជាស្រ្តីអាអត់កូន ។
៥ មានចរិយាមាយាទសមរម្យ
ចេះគោរពចាស់ទុំ រៀមច្បង មិនតំកើងឬក ចើងមើងឆ្មើងឆ្មៃ មើលងាយអ្នកដ៏ទៃ ៕ មានសម្តីពិរោះពិសារ ផ្លែមល្ហែម ចេះដឹងខុសត្រូវ គួរមិនគួរ ។
៦ ចង់បានទ្រព្យតាមគន្លងធម៏
បានដោយសុចរិតទៀងត្រង់ ដោយកំលាំងញើសឈាមរបស់ខ្លួន មិនមែនជាស្រ្តីល្មោភលោភលន់ហួសហេត្តនោះទេ ។
៧ ចេះបម្រើប្តី
ដឹងទុកធុរះ បម្រើបាយទឹកបោកគក់សម្លៀកបំពាក់ បោសច្រាសទីដេក ទីសំនាក់អាស្រ័យ អោយបានស្អាតបាទជាដើម។
ស្រីល្អគ្រប់លក្ខណ៏មិនងាយរកបានទេដូចពាក្យធនពា័្ជយនិយាយថា នាងទាំងអស់នេះសុទ្ឋតែញី មិនមែនស្រីទេ មានន័យថា ស្រ្តីមិនងាយអនុវត្តតាមក្រិត្តក្រមរបស់ខ្លួនអោយបានបរិបូន៏ឡើយ ។
តែបើអាចប្រព្រិត្តខ្លួនជាភរិយាល្អ រមែងជាទីស្រលាញ់ពេញចិត្តនៃស្វាមី ។ ធ្វើយ៉ាងនេះបានប្តីមិនងាយបែកចិត្តផ្តេសផ្តាសទេ ព្រោះនឹកអានិតប្រពន្ឋ ដែលចេះដឹងមានមាយាទល្អ ៕
គោលធម៏ទាំងនេះ ស្រីណាត្រិះរិះ
ចេះប្រតិបត្តិតាម ប្រុសប្តីជាប់ចិត្ត
ខ្លាំងជាងស្នេហ៏ចាម អ្វីក៏តាម
អូនស្រីទាំងអស់ ។
១ : ខ្មៅដូចអំបែង ចេះតុបចេះតែង ម្ហូបពេញ់ថាស ៕
២ : សដូចចាន មាយាទមិនបាន ដូចឆ្កែក្រោមផ្ទះ ៕
ប្រុសមិនគួយកជាប្តី
1. ប្រមឹក ផេកសុរា គ្រឿងស្រវឹងរើយៗ
2. ដើរយប់ ដើរាមច្រៀង ស្រីញីរើយៗ
3. ល្បែង ល្បែងតែងវិនាស
4. មើលរបាំច្រើន ដើលេងកំសាន្នច្រើនហួសហេត្ត ភ្លេចរកស៊ី
5. សេពគប់មិត្តអាក្រក់ មិត្តពាលមិត្តផឹកស៊ី មិត្តល្បែង
6. ខ្ជិល ខ្ជិលធ្វើការ រកស៊ី ដើប៉ោឡែមិនអោយតំលៃលើទ្រព្យសមប្បត្តិ បុណ្យស័ក្តិ រូបរាងខ្លាំងពេកទេ គួសង្គេតមើលអតចរិត ឬកពាពូជពង្សវង្សត្រកូលផង ទើបបានសុខ ។
បុរស់តេងស្រលាញ់ជាប់ជំពាក់ដោយហេតុដូចខាងក្រោម :
1. រូបសម្ភស្សស្អាតបាត
2. សើចញញឹមញញ៉ែមពាក់មុខពាក់មាត់
3. និយាយស្តីទន់ភ្លន់
4. ច្រៀងបំពេរបីបមថ្នាក់ថ្នម
5. យំអណ្តើតអណ្តក់ ក្តក់ក្តាញ់
6. ស្លៀកពាក់ស្អិតស្អាងរាង្គកាយស្អាតបាត
7. ជូនវត្ថុអានុសាវរីយ៏ កាដូ សំបុត្រស្នេហា ចិញ្ចៀនបញ្ជាំចិត្ត ក្រមាចងស្នេហ៏ជាដើម ។
ស្ទាបអង្អែលប៉ះពាល់រាង្គកាយ ។
ដកស្រង់ចេញ់ពីសៀវភៅ ជីវិតអាពាពិពាហ៏
0 comments:
Post a Comment