ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Sunday, January 15, 2012

សិទ្ធមនុស្ស


សិទ្ធិមនុស្ស
ប្រទេសកម្ពុជាបានចុះហត្តលេខាចូលជាភាគីនៃកតិកាសញ្ញាអន្តរជាតិស្តីអំពីពលរដ្ឋ​​ និងសិទ្ធិនយោបាយនៅថ្ងៃ ២០ មេសា ១៩៩២ ។ ក្នុងនោះមានសិទ្ធិពលរដ្ឋយ៉ាងតិច ៤៦ ប្រភេទ រួមមាន:
      ១‑ សិទ្ធិដើម្បីរស់រានមានជីវិត គឺមិនស្លាប់ និងការការពារជីវិតអោយបានគង់វង្ស
២‑ សិទ្ធិដើម្បីមានសេរីភាព បំបិទសេរីភាព គឺជាការរំលោភសិទ្ធិ
៣‑ សិទ្ធិរួចផុតពីការធ្វើទារុណកម្ម ទារុណកម្មគ្រប់ប្រភេទត្រូវហាមដាច់ខាត
៤‑ សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ គឺច្បាប់ត្រូវការពារ និង ផ្តន្ទាទោសមនុស្សស្មើៗគ្នា
៥‑ សិទ្ធិពីការរើសអើង គឺមិនប្រកាន់បក្សពក វណ្ណ ឋានះ ។លុ។
៦‑ សិទ្ធិឧ្យមានច្បាប់ការពារ គឺត្រូវមានច្បាប់ឧ្យគ្រប់គ្រាន់សំរាប់ការពារមនុស្សលើគ្រប់វិស័យ
៧‑ សិទ្ធិដើម្បីមានសញ្ជាតិមួយ គឺឧ្យតែមនុស្សត្រូវតែមានសញ្ជាតិ
៨‑ សិទ្ធិមានឈ្មោះមួយ
៩‑ សិទ្ធិប្រព្រឹត្តតាមដំណើរការច្បាប់ គឺត្រូវប្រតិបត្តិតាមលំនាំច្បាប់
១០‑ សិទ្ធិប្រើប្រាស់ប្រព័ន្ទតុលាការ គឺចេញចូលតុលាការបានតាមត្រូវការ
១១‑ សិទ្ធិទទួលការជំនុំជំរះក្តី ដោយអាំជ្ញាធរមានសមត្ថកិច្ច មនលំអៀង និងឯករាជ្យ គឺមានតែតុលាការទេ ដែលមានសមត្ថកិច្ចកាត់សេចក្តី ហើយអង្គចៅក្រមត្រូវតែអព្យាក្រឹត ឥតលំអៀង និងឯករាជ្យ
១២‑ សិទ្ធិមានការជំនុំក្តីជាសាធារណះ គឺតុលាការជំរះក្តីដោយមានសាធារណជនចូលស្តាប់ផង
១៣‑ សិទ្ធិទទួលពត៍មានស្តីការចោទប្រកាន់ គឺបើក្រសួងធ្វើការចោទប្រកាន់ជនម្នាក់ ត្រតែប្រាប់មូលហេតុនៃការចោតប្រកាន់នេះ
១៤‑ សិទ្ធិសន្មត់ជាមុនថាជមនុស្សគ្មានកំហុស គឺបើតុលាការមិនទាន់រកភ័ស្តុតាងថាជនណាបានប្រព្រឹត្តកំហុសទេត្រូវចាត់ទុកជននោះថាជាជនគ្មានកំហុស
១៥‑​ សិទ្ធិមិនឧ្យគេបង្ខំឧ្យបង្ហាញភ័ស្តុតាង ដែលជាប់ជំពាលក្នុងបទឧក្រិតដោយខ្លួនឯង គឺមិនត្រូវបង្ឋំឧ្យជនដែលជាប់សង្ស័យបង្ហាញភ័ស្តុតាងទម្លាក់កំហុសលើខ្លួនឯងឡើយ
១៦‑ សិទ្ធិអាចទារយកពត៍មានដែលជាប់ទាក់ទងនឹងខ្លួន
១៧‑ សិទ្ធិមានការឧបត្ថម្ភសេវាច្បាប់ដោយឥតគិតឈ្នួល គឺបើជនាជាប់ចោទមិនមានប្រាក់ជួលអ្នកការពាសរក្តីទេ ក្រសួង ឬ ស្ថាប័នឯទៀតដែលទាក់ទិនត្រូវផ្តល់ស្មាក្តីឧ្យ
១៨‑ សិទ្ធិជ្រើសរើសសេវាច្បាប់ការពារខ្លួន គឺជនជាប់ចោទអាទទួយកស្មាក្តីដែលរដ្ឋផ្តល់ឧ្យ ឬបើមានបា្រក់ គេអាចជួលសមាក្តីដោយខ្លឯង
១៩‑ សិទ្ធិមានពេលវេលា និងមានលទ្ឋភាពរៀបចំកិច្ចការពារខ្លួនតាមផ្លូវច្បាប់ គឺមុននឹងនាំជននាជាប់ចោទទៅជំរះក្តី ត្រូវទុកពេលឧ្យជននោះរកស្មាក្តីដើម្បីសិក្សាសំណុំរឿង និងរៀបចំការពារក្តីឧ្យគេ
២០‑ សិទ្ធិការពារ និងសិទ្ធិឆ្លើយដោះសាដោយផ្លាល់ គឺដាច់ខាតត្រូវផ្តល់លទ្ឋភាពឧ្យជបជាប់ចោទឆ្លើ់យឆ្លងឧ្យបានគ្រប់គ្រាន់ដើម្បីការពារខ្លួន
២១‑ សិទ្ធិមានការទាក់ទងជាមួយស្មាក្តី គឺត្រូវអនុញ្ញាតឧ្យជនដែលនៅក្នុងមន្ទីរឃុំឃាំង ឬក្នុងគុក មានការទាក់ទងជាមួយអ្នកការពារក្តីតាមត្រូវការ
២២‑ សិទ្ធិមានជំនួយពីអ្នកបកប្រែភាសាដោយឥតឈ្នួល គឺបើកាត់ទោសលើជនបរទេស ក្រសួង ឬ ស្ថាប័នពាក់ព័ន្ធត្រូវផ្តល់អ្នកបកប្រែភសា
២៣‑ សិទ្ធិមានលទ្ធភាពតក្តីស្មើគ្នា ចំពោះអំណាចច្បាប់
២៤‑ សិទ្ធិមានការពិនិត្យពិច័យលើសាក្សី គឺអ្នកការពារក្តីអាចសួរដេញដោលសាក្សីដើមចោត
២៥‑ សិទ្ធិឧ្យតុលាការប្រតិបត្តិតាមនីតិវិធី គឺការកាត់ទោសមិនស្របតាមនីតិវិធីនឹងទុកជាឥតបានការ
២៦‑ សិទ្ធិទទួលការដោះស្រាយដោយប្រសិទ្ធិភាព គឺនៅក្នុងដំណើរការកាត់ក្តីតុលាការត្រូវដោះស្រាយ បញ្ហា​នានាដោយវិធីឆាប់រហ័ស និងវាងវៃ
២៧‑ សិទ្ធិមិនត្រូវមានទោសបញ្ញត្តិដែលមានប្រតិកម្មធាក់ថយ
២៨‑ សិទ្ធិសុំប្តឹងឧទ្ធរណ៍ គឺបើភាគីណាមិនសុខចិត្តចំពោះសេចក្តីសម្រេចនៃតុលាកាថ្នាក់ក្រោមទេ គេអាចប្តឹងតវ៉ាទៅតុលាការថ្នាក់លើទៀត
២៩‑ សិទ្ធិមានការគ្រប់គ្រងដោយមនុស្សធម៍ គឺមិនត្រូវផ្តន្ទាទោស ឬប្រព្រឹត្តអំពើឃោឃៅ អមនុស្សធម៍លើជនណាឡើ
៣០‑ សិទ្ធិមានការគ្រប់គ្រងសមរម្យជាអ្នកទោស គឺត្រូវទុកដាក់អ្នកទោសឧ្យសមស្របតាមបទដ្ឋាននៃការគ្រប់គ្រងអ្នកទោស
៣១‑ សិទ្ធិការពារពីការរំលោភរបស់អាជ្ញាធរ គឺត្រូវមានច្បាប់សំរាប់ទ់ស្កាត់ និងផន្ទាទោសមន្រ្តីរាជការដែលប្រព្រឹត្តរំលោភលើរាស្រ្តស្លូតត្រង់
៣២‑ សិទ្ធិទទួលយក ស្វែងរកនិងចែកចាយពត៍មាន គឺមិនត្រូវហាមឃាត់មិនឧ្យយកពត៍មាន និងចែកចាយពត៍មានឡើយ
៣៣‑ សិទ្ធិមានមនសិការ និងបញ្ចេញមតិដោយសេរីរួមទាំងជំនឿសាសនា​ និងជំនឿនយោបាយ
៣៤‑ សិទ្ធិមានសន្តិសុខក្នុងលំនៅឋានឯកជនរបស់ខ្លួន គឺមិនត្រូវយាយីលំនៅឋានគេឡើយ
៣៥‑ សិទ្ធិមាននិរភ័យក្នុងទំនាក់ទំនងផ្លាល់ខ្លួន គឺមិនត្រូវជ្រៀតជ្រែក្នុងកិច្ចការរបស់អដ៏ទៃ ជាអាទីការទាក់ទងផ្ទាល់ខ្លួន
៣៦‑ សិទ្ធិមានកិច្ចការពារកិត្តិយស និងកិត្តិស័ព្ទ គឺត្រូវមានច្បាបការពារកុំឧ្យមានការប៉ះពាល់ដល់កិត្តិស័ព្ទ និងកិត្តិយស
៣៧‑ សិទ្ធិធ្វើដំណើរដោយសេរី ប៉ុន្តែ​បើចូលទៅប្រទេសដទៃ ត្រូវមានការអនុញ្ញាតពីប្រទេសនោះ
៣៨‑ សិទ្ធិតាំងលំនៅឋានដោយសេរី ប៉ុន្តែត្រូវឧ្យសមស្របតាមច្បាប់សំណង់
៣៩‑ សិទ្ធិមានសំណង់ជម្ងឺចិត្តក្នុងករណីមានការខុសធ្លោយខាងយុត្តិធម៍ បើកាតទោសជនណាម្នាក់ខុសត្រូវតែសង់ជំងឺចិត្តជននោះ
៤០‑ សិទ្ធិរួចផុតពីការធ្វើពិសោធន៍ខាងពេទ្យ ឬ ខាងវិទ្យាសាស្រ្ត ដោយគ្មានព្រមព្រៀង បើគ្មានការព្រមព្រៀងដោយសេរីសាមីខ្លួនទេ
៤១‑ សិទ្ធិរៀបការអាពាហ៍ រួមមានសិទ្ធបដិសេធ មិនព្រមរៀបអាពាហ៍ពិពាហ៍ ដោយគ្មានការសុខចិត្តដោយសេរី និងពេញលេញ
៤២‑ សិទ្ធិមិនឧ្យគេដកហូតទ្រព្បសម្បត្តិតាមអំពើចិត្ត គឺដោយគ្មានបញ្ជាពីតុលាការ
៤៣‑ សិទ្ធរួចផុតពីការជាប់ពន្ធនាគារដោយសារការជាប់ជំពាក់បំណុលគេ    
គឺ មិនត្រូវយកមនុស្សទៅដាក់គុក ដោយសាររឿងជំពាក់បំណុលឡើយ
៤៤‑ សិទ្ធិមិនត្រូវគេនិរទេសដោយគ្មានបញ្ជាពីតុលាការ គឺមានតែស្ថាប័នតុលាការទេ ដែលមានអំណាចសម្រេចនិរទេសមនុស្ស
៤៥‑ សិទ្ធិចាកចេញពីប្រទេស និងសិទ្ធិត្រឡប់ចូលមកក្នុងប្រទេសវិញ
៤៦‑ សិទ្ធិមិនចូលបំរើកងទ័ព ដោយសំអាងទៅលើ់លទ្ធិ ឬ ជំនឿសាសនាអ្វីមួយ

ដកស្រង់ចេញពីសៀវភៅវិទ្យាស្ថានកម្ពុជាដដើម្បីសិទ្ធិមនុស្ស
១១/០១/២០១២

0 comments:

Post a Comment

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!