តំបន់ឆ្ មេរទេសចរណ៏នៅប្រទេសកម្ពុជាខេត្ តព្រះសីហនុ

ពួកយើងទាំងអស់គ្នាចូលរួមគាំទ្រប្រទេសរបស់យើង ចូលរួមក្នុងកាថែរក្សាគ្នា ទីក្រុងស្អាត​ សេវាកម្មល្អ ភ្ញៀវទេសចរណ៏ចូលរួមទស្សនាច្រើន

រថយន្តដឹកអេតចាយបើកបុកជញ្ជីងថ្លេងឡានស្លាប់ពីនាក់របួសធ្ងន់ម្នាក់

ឆ្នេរសមុទនៅប្រទេសកម្ពុជាកំពុងតែមានកាចូលរួមទស្សនាជាច្រើនពីបណ្តារប្រទេសនានា ដូចនេះយើងទាំអស់គ្នាចូលរួមថែរក្សាដើម្បីប្រទេសរបស់យើង

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

រលំគ្រឿងចក្រ​ បុកគ្រឹះសង់ច្រាំង​ ទន្លេជ្រោយចង្វារ សង្កត់លើអ្នកជិះម៉ូតូ របួស២នាក់

អង្គវត្តព្រះរាជាណាចក្រអច្ឆរិយ័

យើងជាកូនខ្មែរត្រូវចេះថែរនៅប្រពៃណីវប្បធម៏.

ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Thursday, November 1, 2012

ការលក់ iPhone នឹងឈានជិតដល់ ២០០លានគ្រឿង ក្នុងឆ្នាំ២០១៣


លទ្ធផលប្រាក់ចំណូលរបស់ ក្រុមហ៊ុន Apple មិនត្រូវដូចការព្រាងទុករបស់ Wall Street ទេ កាលពី សប្តាហ៍មុន នៅពេលក្រុមហ៊ុននេះ បានបង្ហាញលទ្ធផល ប្រាក់ចំណូលសម្រាប់ ឆ្នាំសារពើពន្ធ២០១២។ ក្រុមហ៊ុននៅតែអាចទទួលបាន ប្រាក់ចំណេញសុទ្ធជាច្រើន រហូតដល់ ៨,២ពាន់លានដុល្លារ ដោយ សារតែប្រជាប្រិយភាព នៃត្រកូលស្មាតហ្វូន iPhone របស់ខ្លួន។ យោងតាមសារព័ត៌មាន ពីគេហទំព័រ bgr បានចុះផ្សាយថា ស្មាតហ្វូន iPhone 5ថ្មី បានក្លាយជាស្មាត ហ្វូន លក់ដាច់បំផុត គ្រប់ពេលវេលាទាំងអស់ ដែលលក់បានចំនួន ៥លានគ្រឿងក្នុង រយៈពេលត្រឹម តែ១សប្តាហ៍នៃការបង្ហាញខ្លួន ដំបូងបង្អស់របស់ខ្លួន ហើយការលក់ iPhoneក្នុងត្រីមាសទី៣សរុប មានចំនួន ២៦,៩លានគ្រឿង។ យោងតាមរបាយការណ៍ថ្មីៗ ពីក្រុមវិភាគ Canaccord Genuity លោក Michael Walkley បាន ព្យាករណ៍ ថា Apple នឹងអាចលក់ iPhone បានចំនួន ១៩៤ លានគ្រឿងក្នុងឆ្នាំ២០១៣ ដែលចាប់ផ្តើមនៅ ក្នុងត្រីមាសទី៤ ដែលជារដូវកាល ឈប់សម្រាក់នេះ។ តួលេខលក់ខ្ពស់បំផុត ត្រូវបានគេរំពឹងថា នឹងលក់បាន ៤៨,៥លានគ្រឿង ក្នុងត្រីមាសនីមួយៗ។ គួរបញ្ជាក់ថា ត្រីមាសលក់ iPhone បានច្រើនបំផុតរបស់ក្រុមហ៊ុន Apple គឺនៅត្រីមាសទី៤ ដែលជារដូវកាលឈប់សម្រាក់ របស់ប្រជាជនទូទាំងពិភពលោក ដែលកាលពីត្រីមាសទី៤ឆ្នាំ ២០១១ ក្រុមហ៊ុន លក់ iPhone បាន ៣៧លានគ្រឿង។ លោក Walkley ជឿថាគូប្រកួតសំខាន់ របស់ក្រុមហ៊ុន Apple ក្រុមហ៊ុនSamsung ក៏នឹងលក់បានចំនួន ៣០៣,៦លានគ្រឿង ក្នុងអំឡុងពេលដូចគ្នាដែរ៕

Thursday, March 22, 2012

បញ្ជូនជនសង្ស័យទៅតុលាកាពីបទចាប់រំលោពក្មេងស្រីអនិច្ឆជនមិនបានសម្រេច

បាត់ដំបងៈ កម្លាំងនគរបាលស្រុករុក្ខៈគីរី ចាប់បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការនៅ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២ពីបទចាប់រំលោភ លើអនីតិជន អាយុ៥ឆ្នាំ តែមិនងបានសម្រេចដោយសាឪពុកក្មេងរងគ្រោះមកទាន់ នៅចំនុចបរិរវេណវត្តភ្នំក្លូត ស្ថិតក្នុភូមិព្រៃក្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខៈគីរីកាលពីវេលាម៉ោង ៩:៣០ នាទី ។មន្រ្តីនគរបាលស្រុករុក្ខៈគីរី បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះឆន ប៊ុនរ៉ាន់ ភេទប្រុស អាយុ៤៣ឆ្នាំ (បុរសពោះម៉ាយប្រពន្ធរត់ ចោល) ស្នាក់នៅបណ្តោះអាសន្ននៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខៈគីរី។ ចំណែកជនរងគ្រោះមានឈ្មោះ ឃ.ស.នអាយុ៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ ខាងលើ។
តាមសម្តីរបស់ឪពុកជនរងគ្រោះបានអោយដឹងថា មុនពេកកើតហេតុខ្លួនបានដើររកកូនមកហូបបាយលោះនៅពេលទៅដល់ជិតវត្តដ៏បានប្រទួឃើញជន
សង្ស័យកំពុងតែចាប់សម្រាតអាវកូនរបស់គាត់ហើយគាត់ក៏បានទៅចាប់ដៃទាញចេញ់ក៏ធ្វើអោយមាន
កាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះក៏នាំគ្នាជួយចាប់បញ្ជូនទៅតុលាកាតែម្តង។
បើតាមសម្តីជនសង្ស័យបានអោយដឹងថា ខ្លួនពិតជាបានចាប់ក្មេងរងគ្រោះពិតមែនតែមិនទាន់បានសម្រេចទេដោយសាឪពុករបស់នាងមកទាន់
លោកបានបន្តទៀតថាមុនពេលខ្លួនធ្វើសកម្មភាពខ្លួនបានផឹកស្រាស្រវឹងមកពីការគេពេលនោះខ្លួន
បានត្រឡប់មកផ្ទះវិញ់ដ៏ជួបិងក្មេងស្រីហើយក៏បីយកនាងដើរសម្តៅចូលទៅក្នុងវត្តបង្រុងនិងធ្វើសកម្ម
ភាពស្រាប់តែឪពុករបស់គេមកទាន់តែម្តង។

Friday, March 16, 2012

បំរុងនិងឡើងភ្នុំកាប់ផ្តៅឃើញគេលក់នំដំឡូងទិញញាំមួយដុំស្ទះខ្ជល់ស្លាប់

កំពុងសោម : នៅថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០១២ វេលាកម៉ោង ៨ :៤០ នាទីព្រឹក ហែម ហើន បានរើបចំខ្លូនបំរុងនិងឡើងភ្នុំដូចសព្វមួយដង ខណពេលដែលគាត់ដើចេញមកដ់មុខផ្ទះដ៏ស្រាប់តែឃើញមានគេលក់នំដំឡូងក៏ទិញមួយដំហូប នៅពេលដែលគាត់ហូបដំឡូងរួចគាត់ហានអារម្មណ៏ហបីដូចជាស្ទះៗដង្ហើមក៏ចូលទៅដេកក្នុងផ្ទះហើយក៏សន្លប់បាត់ស្មារតីតែម្តង ។
បើតាមសម្តីរបស់ហែម ង៊ីន បានអោយដឹងថា នៅពេលដែលគាត់ត្រឡប់មកពីផ្ទះយាយស្រាប់តែឃើញ ឪពុក ដេកសន្លប់ដកស្រកាមាន់បាត់ទៅហើយទើបរូបគាត់ស្រវេស្រវាស្រែកហៅគេជួយ បន្ទាប់មក ម្តាយរបស់ខ្ញុំព្រមទាំងបងប្អូនដឹកទៅមន្ទីពេទ្យ ឌី ប៉ុន្តែដោយសាសភាពធ្ងន់ធ្ងរពេក មិនអាចមើលបានដ៏បញ្ជូនមកពេទ្យ កាល ម៉ែត។ បង មូត ដែលត្រូវជា ប្អូនថ្លៃបានអោយដឹងថា នៅពេលដែលដឹកទៅដល់ភ្នុំពេញបន្ទាប់ពីពេទ្យពិនិតរួចហើយ គាត់មានសភាពធូស្រាលបន្ទិចប៉ុន្តែនៅមិនទាន់ដឹងខ្លួននៅឡើយ ។ ប៉ុន្តែស្រាប់តែនៅម៉ោង ៤ ភ្លឺស្រាប់តែគាត់ដាច់ខ្យល់ស្លាប់តែម្តងដោយមិនបានលាកូនប្រពន្ធសូម្បីតែមួយមាត់ ។
បើតាមសម្បីរបស់ពេទ្យបានអោយដឹងទៀតថា អ្នកជំងឺ គឺមានមហារីកសួត ពីព្រោះសួតរបស់គាត់គឺត្រូវខូចអស់សឹងទាំងស្រុងទៅហើយ។ ប្រពន្ធរបស់គាត់បានបន្ថែមទៀតថា គាត់ពុំបានដឹងថាប្តីរបស់គាត់ជំងឺរនេះទេពីព្រោះគាត់លាក់ខ្ញុំមិនអោយខ្ញុំដឹងសោះទើបតែពេលនេះទើបដឹងក៏ហួសពេលទៅហើយ។សព្វត្រូវបានក្រុមគ្រួសារដឹកមកធ្វើបុណ្យតាមប្រពីណី ៕

Wednesday, March 14, 2012

ធ្វើលេសជាសុំ ទឹកផឹក យកកូនកំបិត ភ្ជង់ប៉ងចាប់ រំលោភ តែមិនសម្រេច បែកការយកអង្រែ វាយក្បាលខ្លួនឯងសន្លប់



ភ្នំពេញ ៖ យុវជនម្នាក់ជា កម្មករសំណង់ ឃើញនាងទំនង ធ្វើលេសជាសុំទឹកផឹក រួចយកកូនកាំបិតភ្ជង់ ទៅលើស្ដ្រីម្នាក់ ក្នុងបន្ទប់ជួលប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច បែកការក៏យកអង្រែ បុកគ្រឿងវាយ ក្បាលខ្លួនឯង៤អង្រែហូរឈាម កខ្លាក់ហើយសន្លប់ត្រូវ បញ្ជូនទៅសម្រាកព្យាបាល នៅគ្លីនិកចោមចៅជាបន្ទាន់ កាលពីវេលាម៉ោង១៤ និង៤៩នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជនីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ  ល.ច.ធ អាយុ២០ឆ្នាំ មានមុខរបរ ជាកសិកររស់នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ មាន ស្រុកកំណើតនៅខេត្ដតាកែវ រងរបួសបាតដៃ និងម្រាមដៃ ។ ចំណែកជនសង្ស័យវិញមាន ឈ្មោះ យួន ហឿន ភេទប្រុស អាយុ២៥ឆ្នាំ មាន មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងសង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្ដ ស្វាយរៀង រងរបួសបែកក្បាលដេ៣ថ្នេរ  ដោយ សារវាយក្បាល ខ្លួនឯងនិងអង្រែបុកគ្រឿង រួចក៏ត្រូបានគេបញ្ជូន មកសម្រាកព្យាបាល នៅគ្លីនិកចោមចៅ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេល កើតហេតុជនរងគ្រោះបានមកពីផ្ទះរបស់ខ្លួន នៅ ខេត្ដកំពង់ស្ពឺ ដើម្បីទៅធ្វើការងារនៅប្រទេសថៃ ប៉ុន្ដែ ដោយមិនទាន់បានលិខិតឆ្លងដដែន ក៏មកសុំបងប្អូន សម្រាកនៅក្នុងភូមិ-សង្កាត់កើតហេតុ ដើម្បីរង់ចាំយកលិខិតឆ្លងដែន លុះដល់ពេលបន្ដិចស្រាប់តែមាន ជនសង្ស័យ ម្នាក់លេច មុខ ចេញមកសួរ នាងរកបន្ទប់លេខ១៣ ពេលនោះនាងឆ្លើយ ប្រាប់មិនស្គាល់ ហើយនាងក៏ចូលទៅក្នុងបន្ទប់ វិញ តែជនសង្ស័យ ក៏គោះទ្វារសុំទឹកផឹករួចហើយនាងឱ្យ ផឹកច្រាននាងចូលក្នុងបន្ទប់ខ្ទាស់គន្លឹះ ហើយច្រាន នាង ចូលក្នុងបន្ទប់ទឹក រួចដក កូនកាំបិតភ្ជង់គំរាមចាប់រំលោភ តែត្រូវនាង ប្រតាយប្រតបដោយដណ្ដើមកូនកាំបិត បាន រួចហើយនាងស្ទុះចេញមកពីក្នុងបន្ទប់ទឹក ហើយស្រែកឱ្យគេជួយ ថែមទាំងពត់កូនកាំបិតឱ្យ កោងព្រោះ ខ្លាចគ្រោះថ្នាក់ ទើបបណ្ដាលឱ្យមុត ដៃ។ ពេលនោះជនសង្ស័យបែរជាសំពះអង្វរនាង កុំឱ្យស្រែកដោយនិយាយ ថា រូបគេរត់គេចមកពី ខាងក្រៅដែរដោយមិនបញ្ជាក់ថារឿងហេតុអ្វីនោះ ទេ ដោយជនរងគ្រោះនៅតែស្រែក ជនសង្ស័យ ស្ទុះយកអង្រែបុកគ្រឿងវាយក្បាលខ្លួនឯង២អង្រែ ពេលនោះម្ចាស់ផ្ទះក៏មកជួយហើយក៏ចាក់សោរ បន្ទប់ចូលទៅ។ ចំណែកជនសង្ស័យឃើញយ៉ាង ដូច្នេះក៏វាយក្បាលខ្លួនឯង២អង្រែបន្ថែម ទៀត បណ្ដាលឱ្យ ហូរឈាមកខ្លាកសន្លប់ស្ដូកស្ដឹង។ បន្ទាប់ពីកើតហេតុត្រូវបានគេបញ្ជូនមកសម្រាក ព្យាបាលនៅគ្លីនិក ចោមចៅជាបន្ទាន់ រីឯនារីរង គ្រោះវិញ បន្ទាប់ពីឆ្លើយបំភ្លឺរួចគឺនាង សុំមិនដាក់ពាក្យបណ្ដឹងនោះទេ ។ តែទោះបីជា យ៉ាងណាក៏ដោយជនសង្ស័យត្រូវនគរបាលឃាត់ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ដ ៕

អ្នកវិភាគៈ ក្នុងឆ្នាំនេះ Apple លក់ចេញ iPads ផលិតផលចុងក្រោយ ប្រមាណ៦៥,៦លាន គ្រឿង



វៀតណាមៈ យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១២ថា អ្នកវិភាគ បានលើកឡើងថា ក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple Inc នឹងលក់ចេញផលិតផល ចុងក្រោយ “iPad ” បានប្រមាណ ៦៥,៦លានគ្រឿង ។

អ្នកវិភាគ លោក ខាណាខដ ហ្សិននីធី “Canaccord Genuity” បាននិយាយថា ក្នុងឆ្នាំនេះ ក្រុមហ៊ុន អែបផល “Apple Inc” នឹងលក់ចេញផលិតផល ចុងក្រោយរបស់ខ្លួន “iPad” ប្រមាណ ៦៥,៦លាន គ្រឿង ។

អ្នកវិភាគរូបនេះបានលើកឡើងថា គ្រាន់តែរយៈពេល ៣សបា្ដហ៍ប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះបាន លក់ចេញផលិតផល ចុងក្រោយរបស់ខ្លួន កើនឡើងខ្លាំង គួរឱ្យកត់សម្គាល់ ។

កាលពីសបា្ដហ៍មុន លោក ធីម ខូក “Tim Cook” នាយកប្រតិបត្ដិក្រុមហ៊ុន អែបផល បានបង្ហាញអំពីឈុតថ្មីៗ និងជាផលិតផលចុងក្រោយ គេនាពេលបច្ចុប្បន្ននេះរបស់ អែបផល ហើយផលិតផលទាំងនេះ ត្រូវបានគេបញ្ជាទិញ យ៉ាងច្រើន ដោយមានដាក់លក់ នៅហាងលក់នានានៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ។

ក្រុមអ្នកវិភាគបាននិយាយថា តម្លៃដែលមាននៅក្នុងស្ដុក អាចចន្លោះពី៦៦៥មកដល់ ត្រឹម៧១០ដុល្លារ ក្នុង១គ្រឿង ហើយតម្លៃ នេះអាចថេរ អាស្រ័យលើ អត្រានៃ “ការទិញ” ៕

នារីក្រមុំ ដែលត្រូវ គេដាក់ថ្នាំសណ្ដំ យក ទ្រព្យសម្បត្ដិ ត្រូវឪពុក-ម្ដាយ មកទទួល យក






បន្ទាយមានជ័យ ៖ នារីក្រមុំសាច់សខ្ចី ម្នាក់ ដែលត្រូវបានគេដាក់ថ្នាំសណ្ដំយក ទ្រព្យសម្បត្ដិអស់ពីខ្លួន កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១២ ស្ថិតនៅចំណុចផ្លូវដើមពុទ្រា ភូមិ ក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ត្រូវបានឪពុក-ម្ដាយរបស់ នាងមកទទួលយកហើយ នៅរសៀលថ្ងៃទី ១៤ ខែមីនា នេះ ។
មេបញ្ជាការ កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត លោក ហម មុត ដែលបានជួយ សង្គ្រោះនារីរងគ្រោះ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលឱ្យដឹងថា នារីរងគ្រោះរូប នេះ មានឈ្មោះ ធឿង ង៉ុកយ៉ុង ហៅ យុង អេននី អាយុ ២៤ ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានឪពុក-ម្ដាយរបស់ខ្លួន ដែលរស់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានមកទទួល ហើយ នៅរសៀលថ្ងៃទី១៤ ខែមីនា នេះ បន្ទាប់ពីបានឃើញកូនស្រីរបស់ខ្លួន ត្រូវបាន ផ្សព្វផ្សាយតាមគេហទំព័រដើមអម្ពិល និង សារព័ត៌មានក្នុងស្រុកមួយចំនួន ។
អ្នកស្រី ចឹង ធីប៉ាក់ធឿង អាយុ ៤៤ឆ្នាំ ដែលជាម្ដាយរបស់នារីរងគ្រោះ បានឱ្យដឹង ថា កូនស្រីរបស់គាត់មានជំងឺប្រចាំកាយនិង មានជំងឺខួរក្បាល ហើយមកលេងក្រុងប៉ោយ ប៉ែត ក៏ជួបបញ្ហាបែបនេះតែម្ដងទៅ ។ ស្ដ្រី ជាម្ដាយបានថ្លែងអំណរគុណ ដល់កម្លាំងកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត និងមជ្ឈ  មណ្ឌលព័ត៌មានដើមអម្ពិល រួមទាំងសារព័ត៌ មានក្នុងស្រុកមួយចំនួនទៀត ដែលបានជួយ ផ្សព្វផ្សាយរឿងនេះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងយប់ កើតហេតុ មានប្រជាពលរដ្ឋជាច្រើនចោម រោមមើលនាងក្រមុំម្នាក់ ដែលសង្ស័យថា ត្រូវបានគេដាក់ថ្នាំសណ្ដំយកទ្រព្យសម្បត្ដិ អស់ពីខ្លួន ហើយមានស្នាមរបួសដៃ ត្រង់ ថ្ងាសទៀតផង ។ ភ្លាមៗនោះលោក ហម មុត បានជួួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ៕




ភ្នំពេញ ៖ បុរសជាអាជីវករលក់គ្រឿង អលង្ការនៅផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារ ចាស់ ខណ្ឌដូនពេញ ត្រូវបានក្រុម ចោរបាញ់ ប្រហារ ត្រូវចំនួន៣គ្រាប់ បណ្ដាល ឱ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ខណៈជនរងគ្រោះរើឥវ៉ាន់ឈប់ លក់ដូរដើរ ចេញពីផ្សារ ដោយកាន់ស្បោង ដាក់គ្រឿង អលង្ការជាប់នឹងខ្លួន។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈជនរងគ្រោះកំពុងដើរ កាន់ស្បោងគ្រឿងអលង្ការចេញពីផ្សារស្រាប់ តែត្រូវខ្មាន់កាំភ្លើង ដែលជាក្រុមចោរប្លន់ អង្គុយចាំនៅច្រកចូលផ្ទះ បាញ់ប្រហារចំនួន ៣គ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។ ក្រោយកើតហេតុសមត្ថកិច្ចចម្រុះ របស់ រាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យនៅ កន្លែងកើតហេតុ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលបានចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិន នាថ អាយុ ៣៥ឆ្នាំ រស់ នៅផ្ទះលេខ ៩៤ ជាន់ទី២ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូន ពេញ មុខរបរជាជាងទង និងលក់គ្រឿង អលង្ការ នៅក្នុងផ្សារចាស់ ។ សមត្ថ កិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពី ជនរងគ្រោះ បានចប់ការងារ ហើយដើរចេញ ពីផ្សារ ដោយកាន់ស្បោងដាក់គ្រឿងអលង្ការ ជិតដល់ច្រកចូលផ្ទះ ស្រាប់តែពេលនោះ មានជនសង្ស័យដើរចេញពីច្រកដឿងហែម បាញ់ប្រហារមកលើជនរងគ្រោះចំនួន ៤គ្រាប់ ត្រូវ៣គ្រាប់ បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ ស្ថិតនៅមុខឱសថស្ថាន សុភមង្គល តាមបណ្ដោយផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ដែលពីកន្លែងធ្វើសកម្មភាព ប្លន់ និងប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារចាស់ មាន ចម្ងាយពីគ្នា តែជាង១០០ម៉ែត្រប៉ុណ្ណោះ ។ រួចហើយជនសង្ស័យទាំងនោះ បានដណ្ដើមយក ស្បោង ដាក់គ្រឿងអលង្ការ រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែល បានចោមរោមមើលសពជនរងគ្រោះប្រឡាក់ ដោយឈាមដាប បាននិយាយថា បន្ទាប់ពី ធ្វើការបាញ់ប្រហារចំនួន ៤គ្រាប់ ត្រូវ ៣ គ្រាប់ទៅលើជនរងគ្រោះ ក្រុមចោរបានគេច ខ្លួនតាមរយៈម៉ូតូស៊េរីថ្មី១គ្រឿង ហើយជិះទៅ កើតបាត់ទៅ ។
ប្រភពព័ត៌មានដដែល បានបន្ដថា ជន រងគ្រោះបានកាន់ស្បោងដាក់គ្រឿងអលង្ការ របស់មីង និងរបស់ខ្លួន ហើយពេលចេញពី ផ្សារមិនទាន់ បានប៉ុន្មានផង ស្រាប់តែមាន ជនសង្ស័យ ២នាក់ ដែលចតម៉ូតូក្បែរនោះ បានដើរមកបាញ់ជនរងគ្រោះតែម្ដង ដោយ កាំភ្លើង កា ៥៩។ ក្រោយកើត ហេតុអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំ ពេញ បានចុះទៅត្រួតពិនិត្យ និងស្វែងរកវត្ថុ តាងនៅកន្លែងកើតហេតុ ដែលអាចបន្សល់ ទុកដើម្បីឈានទៅដល់ការចាប់ខ្លួនក្រុមចោរ ទាំងនេះ ។
មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា បើទោះសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវបាន ដាក់ពង្រាយពាសពេញរាជធានីភ្នំពេញ ក៏ ដោយ ប៉ុន្ដែ ក្រុមចោរ នៅតែឆ្លៀតឱកាស និងធ្វើសកម្មភាពប្លន់ គ្រប់រូបភាព ជាពិសេស ហ៊ានបាញ់ប្រហារក្នុងចំណោមមនុស្សបែប នេះ សបញ្ជាក់ឱ្យឃើញថា ពួកគេ មិនខ្លាច ញញើតនឹងសមត្ថកិច្ចបន្ដិចសោះឡើយ ៕

Tuesday, March 13, 2012

លោតសមល្លួនពីលើផ្ទះព្រោះតូចចិត្តនិងគូដណ្តឹង



ភ្នំពេញៈ ដោយការគិតខ្លីនារី វ័យក្មេងម្នាក់ បានសម្រេចចិត្ត ឡើងដំបូលផ្ទះលោត សម្លាប់ខ្លួន ម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី ១៣ មីនា នៅជិតផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក ដោយការតូចចិត្ត និងគូដណ្តឹងមិនយល់ចិត្ត ចំពោះរូបនាង ។
មន្ត្រីនគរបាលបានឲ្យដឹងថា កញ្ញា សៀង បានរងរបួសធ្ងន់ បន្ទាប់ពីលោតសម្លាប់ខ្លួន មិនបាន សម្រេចពីលើដំបូលផ្ទះជាន់ទី១ ហើយក៏ត្រូវបានមិត្តភក្តិ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ ។ មន្ត្រីនគរបាលបានឲ្យដឹងថា កញ្ញា សៀង មានអាយុ១៩ឆ្នាំ ជាកាត់ដេរសម្លៀកបំពាក់ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអង្គរជ័យ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
អ្នកជិតខាងម្នាក់បានឲ្យដឹងថា កាលដែលនារីម្នាក់នេះលោតសម្លាប់ខ្លួន ក៏ព្រោះតែពិបាកចិត្ត ក្នុង ឆាកជីវិត ដោយសារ តែគូ ដណ្តឹងរបស់ខ្លួន គឺលោក ស្រស់ អាយុ២៤ឆ្នាំ មុខរបរជាង កាត់ដេរ សម្លៀក បំពាក់ នៅឃ្លាំងរំសេវ មាន ស្រុកកំណើត ភូមិឃុំជាមួយគ្នា ហើយបានភ្ជាប់ពាក្យ ជា មួយគ្នាជាង មួយឆ្នាំមកនោះឥឡូវនេះ មិនសូវមានការចុះសម្រុងនិងគ្នា ។
អ្នកជិតខាងនោះក៏បានឲ្យដឹងថា នៅម៉ោង១១ជាង បានឃើញ កញ្ញា សៀង ដើរផ្លោះទៅលើដំបូល ផ្ទះជាន់ទិមួយ ដែលនៅ ជាប់គ្នា ហើយក៏បានលោតចុះ បណ្តាលឲ្យសន្លប់ស្តូក បន្ទាប់ពីមិត្តភក្តិ ទៅ ពិនិត្យឃើញថា នៅមានដង្ហើមនៅឡើយនោះ ក៏ប្រញាប់នាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕
ឪពុកខ្មេកត្រូវកូនប្រសាកាប់សម្លាប់រួចរត់បាត់

បាត់ដំបងៈ កូនប្រសារកាប់ឪពុក ក្មេកសម្លាប់ចោល រួចរត់គេចខ្លួន បាត់កាលពីវេលាម៉ោង២០ យប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១២ នៅចំណុចខ្វាវធំ ភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅ លូន ដោយសារតែទ្រាំលែងបាន នូវអំពើឃោរឃៅ របស់ឪពុកចុង ធ្វើបាបពេលផឹក ស្រវឹង ស្ទើររាល់ថ្ងៃ។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនដៃ ដល់យកមកផ្តន្ទា ទោសតាមច្បាប់។
លោកអាញ់ កាម៉ាល់ មេបញ្ជាការរង អ.ហស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យដែល បានកាប់សម្លាប់ឪពុកក្មេកចុង ឯងមានឈ្មោះស៊ា កុសល ភេទប្រុស អាយុ២៦ឆ្នាំ មុខ របរ ធ្វើស្រែមានទីលំនៅភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅ លូន។ ចំណែកជនរង គ្រោះ មានឈ្មោះ សិទ្ធ សឿត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅជាមួយ គ្នាខាងលើ។
លោកអាញ់ កាម៉ាល់ បន្តថា មុនពេលកើតហេតុម្តាយឪពុកចុង និងកូនបង្កើតកូន ប្រសានៅជុំ គ្នា ក្នុងផ្ទះដោយសារតែឪពុកចុង បានស្រវឹងស្រាជេរបញ្ចោ ធ្វើបាបប្រពន្ធកូនរាល់ថ្ងៃ ពួក គេទ្រាំមិនបាននៅម៉ោងកើតហេតុ ប្រពន្ធជនរងគ្រោះនិង ប្រពន្ធជន សង្ស័យ បាននាំគ្នា ចាប់តាមរងគ្រោះទុកឲ្យជនសង្ស័យ យកពូថៅដៃកាំបិតផ្គាក់ និងដំបងមកកាប់និង ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេច ខ្លួន បាត់។ ក្រោយហេតុការណ៍ បានកើតហើយកម្លាំង អ.ហស្រុក បានចុះទៅកន្លែង កើតហេតុ ធ្វើការសួរនាំរួចនាំខ្លួនម្តាយ និងកូនស្រីយកមកទីបញ្ជាការ អ.ហស្រុកដើម្បីសាកសួរចម្លើយ។
ជនសង្ស័យ២នាក់ ម្តាយនិងកូន បានឆ្លើយសារភាពថា ដោយសារតែទ្រាំលែង បានតាំង ពី គាត់បានគ្នាមកមិនដែលមាន ក្តីសុខទេ គឺឃើញតែឈ្លោះគ្នារាល់ថ្ងៃ ព្រោះតែស្រវឹង វ៉ៃជេរ ប្រពន្ធកូនរាល់ថ្ងៃ គ្មានពេលល្ហែរធ្វើឲ្យអ្នកជិតខាងរាល់ ថ្ងៃ។ នៅថ្ងៃកើតហេតុ ពួកគេបាន សម្រេចចិត្តនាំគ្នា កាប់សម្លាប់ចោល តែម្តទៅ ។
លោកអនុសេនីយ៍ឯកឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ ខេត្ត បានបញ្ជាក់ថា យោងតាម បទល្មើស ជាក់ស្តែងនិង ជាអំពើឃាតកម្ម ក្នុងគ្រួសារ ប្រភេទ ធ្ងន់ ធ្ងរលោកមេបញ្ជាការ អ.ហ ខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន ជន ជាប់ពាក់ព័ន្ធទាំង២នាក់ តុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

                                                                                                         ដកស្រង់ចេញ់ពី ពត៌មានដើមអម្ពិល

Monday, March 12, 2012

ដើរផឹកស៊ីពេញ់មួយថ្ងៃលុះយប់ឡើងចងកសម្លាប់ខ្លួន







ភ្នំពេញ ៖ បុរសម្នាក់ បានយកកន្សែង ពោះគោ ចងកភ្ជាប់ទៅនឹងផ្ទះ បាយដោយពុំដឹងមូលហេតុ លុះទៀតភ្លឺទើបប្រទះឃើញស្លាប់ បាត់ទៅហើយ។ ហេតុការភ្ញាក់ ផ្អើលនេះកើតឡើងកាលពីវេលា ម៉ោង៤និង១០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់ គោរកា ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យ ដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ូច ថន ភេទប្រុស អាយុ២៩ ឆ្នាំ មានមុខរបរជាកម្មករសំណង់ស្នាក់ នៅក្នុង ភូមិ- សង្កាត់កើតហេតុខាងលើ ចងកដោយកន្សែង ពោះគោចងភ្ជាប់ទៅនឹងឆ្នឹមផ្ទះបាយខាងមុខផ្ទះ។
ប្រភពព័ត៌មានបានឱ្យ ដឹងទៀតថា មុនពេល កើតហេតុចាប់តាំងពីថ្ងៃត្រង់ គឺជនរងគ្រោះបាន ដើរផឹកស៊ីជាច្រើនកន្លែង រហូតដល់ពាក់កណ្ដាល អាធ្រាត្រទើបត្រឡប់ ចូលផ្ទះវិញ។ ចំណែកឯ ប្រពន្ធ និងក្រុមគ្រួសារបានដេកលង់លក់អស់លុះ រហូតដល់ម៉ោង៤ជាងទើបប្រពន្ធឡើងបត់ជើង តូចក៏ប្រទះឃើញប្ដីចងកសម្លាប់ខ្លួន នៅក្នុង រោងបាយខាងមុខផ្ទះ ក៏មានការភ្ញាក់ផ្អើលឡើង និង ធ្វើការរាយ ការណ៍ជូនទៅនគរបាលមូលដ្ឋានចុះ ទៅពិនិត្យ។ បន្ទាប់ពីនគរបាលចុះទៅដល់កន្លែង កើតហេតុ ពិនិត្យ រួចរាល់អស់ហើយបានធ្វើការ សន្និដ្ឋានថាពិតជាចង កធ្វើអត្ដឃាតដោយខ្លួនឯង ពិតប្រាកដមែន ក៏ប្រគល់សាកសពជូនទៅក្រុម គ្រួសារធ្វើបុណ្យ តាមប្រពៃណី៕

Sunday, March 11, 2012

រថយន្តដឹកអេតចាយបើកបុកជញ្ជីងងថ្លឹងឡានស្លាប់២នាក់របួសធ្ងន់ម្នាក់

បន្ទាយមានជ័យៈ រថយន្តយីឌុបដឹកអេតចាយ មួយគ្រឿង បើកបុកជញ្ជីងថ្លឺងរថយន្តក្នុងភូមិកូនដំរី ឡើង ខ្ទេចទាំងរថយន្ត និងទីស្នាក់ថ្លឹងរថយន្ត បណ្តាលឲ្យបុរសជាអ្នកបើកបរ និងព្រូរថយន្តស្លាប់ រីឯម្ចាស់ អេតចាយ ដែលធ្វើដំណើររួមគ្នានោះ រងរបួសធ្ងន់។
នាយការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោក ឈឿម សុផុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោង ៥ទៀបភ្លឺថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២នេះ មានការណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុង-ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តយីឌុបដឹកអេតចាយមួយគ្រឿង បាន បើកបុកទីស្នាក់ការថ្លឹងរថយន្ត បណ្តាលឲ្យលោក ឡុង ខេមរិទ្ធ ជាអ្នកបើកបរ អាយុ ២៩ឆ្នាំ រស់នៅខេត្ត ព្រះវិហារ និងយុវជន គង់ ហាក់ អាយុ ២៣ឆ្នាំ រស់នៅខេត្តតាកែវ ជាព្រូរថយន្តបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯលោក វ៉ៃ វណ្ណៈ អាយុ ៤១ឆ្នាំ រស់នៅស្រុកថ្មគោល ខេត្តបាត់ដំបង ជាថៅកែអេត ចាយ ដែលធ្វើដំណើររូមគ្នានោះ បានរងរបួសធ្ងន់។
លោកនាយការិយាល័យរូបនេះ បានបន្តឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះទាំង៣នាក់ ធ្វើ ដំណើររូមគ្នាតាមរថយន្តយីឌុបដឹកអេតចាយមួយគ្រឿង ពីសៀមរាប ទៅលក់នៅជាយដែនប៉ោយប៉ែត លុះដល់ចំណុចកើតហេតុប្រហែលជាអ្នកបើកបរងងុយដេក ទើបជ្រុលចង្កូតរថយន្តទៅបុកទីស្នាក់ការ ថ្លឹងរថយន្តឡើង ខ្ទេចទាំងរថយន្ត និងទីស្នាក់ការតែម្តងទៅ។ ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះជាថៅកែអេតចាយ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យ។
នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២ កម្លាំងនគរបាលចរាចរណ៍ បានចុះទៅកន្លែងកើត ហេតុធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕ 

Saturday, March 10, 2012

កងទ័ព្វចិនកំពុងជ្រើសរើសអ្នកបើកបរយន្តហោះនារី៣២៨នាក់


​ក្នុង​ឱកាស​​​នៃពិធីមួយរៀបចំ​ធ្វើកាលពីថ្ងៃទី​​៨ មីនា ដើម្បី​អបអរសាទរ​​​ដល់​ខួប​លើកទី​​៦០ ​នៃ​ការ​​​ហោះហើរ​​​ដំបូង​របស់​បណ្តា​​​ស្ត្រី​អ្នកបើក​យន្ត​ហោះ​​​ចិន​គេ​ បាន​រាយការណ៍​​ថា សរុបនារី​​​អ្នក​បើក​​​យន្តហោះ​​​ដល់​ទៅ​​​៣២៨​នាក់ ​​បាន​បម្រើ​ក្នុង​​​​កងទ័ព​​អា​កាស​របស់​​​​កងទ័ព​​​ប្រជាជន​​​​រំដោះ​ចិន​ ​​រយៈ​ពេល​​៦០​ឆ្នាំ​​​​ចុងក្រោយ​នេះ​។​ កងទ័ព​​អាកាស​​ចិន​​បានជ្រើស​រើស​​​ក្រុម​នារី​​អ្នកបើក​​​​យន្តហោះ​​​​​ សរុប​​​​៩ក្រុម​​​រយៈ​ពេល​​​៦០ឆ្នាំ​​​កន្លង​មកនេះ ។ ​
បណ្តានារី​​​អ្នកបើក​យន្តហោះ​​​​ចិន​បាន​ចូលរួមក្នុង​ ​​​បេសក​កម្ម​ហោះហើរ​​លើក​ដំបូង​របស់ពួកគេ​​កាលពីថ្ងៃទី​​៨ មីនា ​ឆ្នាំ​​​​១៩៥២ ​ក្នុង​ឱកាស​​​នៃការ​​​​ហោះ​​បង្ហាញមួយ​ដែលពួកគេ​​បើក​យន្តហោះ​​​ពីលើទីលាន​ ​​​​ធៀនអានមេន ។ ​​ចាប់​តាំង​ពី​​ពេលនោះ​​មក នារី​អ្នកបើក​​យន្តហោះ​​បានបំពេញ​​បេសក​កម្ម​​សំខាន់​ៗជាច្រើន​​ដូចជា​​​ការ ​ហោះហើរ​​ CHARTERS បណ្តា​​​ប្រតិបត្តិ​​ការ​​ជួយសង្គ្រោះ​​​​ ការហោះហើរ​​​​សាកល្បង​​​ និង​ការ​​បើក​​យន្តហោះ​​​បង្ហាញ​​​ភាពប៉ិនប្រសប់​​​​នា​ឱកាស​​ថ្ងៃបុណ្យ​​​​ ជាតិ ៕​

ម៉ូតូបុកម៉ូតូខ្ទាត ចូលរថយន្ដ ដឹកឥដ្ឋកិន ស្លាប់

E-mail Print PDF

ភ្នំពេញ ៖ យុវជនរងគ្រោះម្នាក់បានស្លាប់ ភ្លាមៗនៅនិងក្នលែង បន្ទាប់ពីរូបគេបើកម៉ូតូទៅបុកម៉ូតូមួយ ទៀត ហើយខ្ទាតចូលក្រោមរថយន្ដដឹកឥដ្ឋ បណ្តាលអោយកិនស្លាប់កាលពីវេលាម៉ោង១២និង៤៤នាទីនៅ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នុះពេញ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះឃ្លាំង អាយុជាង២០ឆ្នាំ មាន ទីលំនៅផ្ទះជួលភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានមុខ របរជាកម្មករលើកដែក មានស្រុកកំណើតនៅខេត្ដ ព្រៃវែង ។
ពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះ ម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7945 មានគ្នាពីរនាក់ តាមបណ្ដោយ ផ្លូវលេខ ៥១៤ឡើងមកផ្លូវលេខ២៧១ ក្នុងបំណង ទៅកន្លែងធ្វើការរបស់ខ្លួន ខណៈដែលជិះ ដល់ចំណុចផ្លូវលេខ២៧១ក៏បានវាក់ ម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BC-1733 ដែល ជិះពីកើតមកលិច ក៏បានបុកគ្នាតែម្ដង ស្រប ពេលដែលរថយន្ដដឹកឥដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ3B-5954 បើកពីកើតមកលិច ដែរនោះមកដល់កិនស្លាប់តែម្ដង ។ ក្រោយកើត ហេតុម្ចាស់រថយន្ដដឹកឥដ្ឋនិងម្ចាស់ម៉ូតូសង់កូរ៉េ បានគេចខ្លួនបាត់អស់បន្សល់ទុករថយន្ដនិងម៉ូតនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងនិងរថយន្ដ ត្រូវបាននគរបាលចរាចរណ៍រាជធានីភ្នំពេញ យកទៅរក្សាទុក នៅការិយាល័យ ដើម្បីរង់ធ្វើការដោះស្រាយ ។ ចំណែកសពកំពុងស្វែងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Friday, March 9, 2012

ក្មេងទំនើងពីរក្រុមជិះម៉ូតូដេញ់បុកគ្នាជ្រុលទៅបុក រថយន្តវីហ្គោ របូសធ្ងន់ម្នាក់

E-mail Print PDF
ភ្នំពេញៈ ក្មេងស្ទាវ២ក្រុមបានជិះម៉ូតូដេញវាយគ្នាយ៉ាង អនាធិងបតេយ្យនៅតាមបណ្តុយផ្លូវ ហើយជ្រុលទៅបុករថយន្តវីហ្គោដួល ម៉ូតូសន្លប់ស្តូកស្តឹងនៅនិងកន្លែងម្នាក់ បង្កការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍នៅលើដងផ្លូវ១៦៣ កែងនឹងផ្លូវ៤៨០ ជិតភោជនីដ្ឋានណាំទ្រា សង្កាត់ទូលទំពូង២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១០នាទីយប់ ថ្ងៃសុក្រ ខែមីនា ឆ្នាំ២០១២នេះ ដោយឡែកក្មេងស្ទាវមួយក្រុមទៀត បានជិះម៉ូតូគេចខ្លូនបាត់ស្រមោល។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ក្រុមក្មេងស្ទាវ២ក្រុម ដែល ចូលចិត្តនាំបញ្ហាឲ្យសង្គម ក្រុមគ្រួសារ មានគ្នា៤ទៅ៥នាក់ បានជិះម៉ូតូដេញវាយគ្នាយ៉ាងលឿន ដោយ គ្មានខ្លាចញញើតអ្វីឡើយ បង្ករឲ្យមានការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកមើល។
សាក្សីបន្តថា ខណៈដែលក្រុមក្មេងដែលជាគំរូអាក្រក់ និងគួរឲ្យស្អប់ខ្ពើមក្នុងសង្គមនោះ កំពុងជិះម៉ូតូ ដេញវាយគ្នា ស្រាមក្មេងស្ទាវម្នាក់ បានជិះម៉ូតូយ៉ាងលឿនជ្រុលចង្កូតទៅបុកជាមួយរថយន្តវីហ្គោ ដែល កំពុងបើកលើផ្លូវ១៦៣ សំដៅទៅផ្សារទូលទំពូង ពេញទំហឹងបណ្តាលឲ្យដូលខ្លួនឯង រងរបូសធ្ងន់សន្លប់ ស្តូកស្តឹងមួយសន្ទុះធំ។
សាក្សីបានឲ្យដឹងទៀតថា ជនរងគ្រោះជាក្មេងស្ទាវខាងលើ ឈ្មោះ ពៅ ភេទប្រុស អាយុ ១៧ឆ្នាំ បន្ទាប់ ពីដេញវាយគ្នាទំនងជាភ័យពេក ទើបជិះជ្រុលទៅបុកនឹងរថយន្តតែម្តង។ ក្រោយពេលកើតហេតុជនរង គ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្សី ដឹកទៅភ្លាមៗផងដែរ។ ដោយឡែកភាគីក្មេងស្ទាវ មួយក្រុមផ្សេងទៀត ក្រោយពេលឃើញគូជម្លោះរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ពួកគេ បានជិះម៉ូតូគេចខ្លួនបាត់អស់ទៅ៕

ដកស្រង់ចេញ់ពី ពត៌មានដើមអម្ពិល

Thursday, March 8, 2012

វិធីសាស្រ្តសំខាន់ៗនៃការទំនាក់ទំនង

១ . គឺជាកាប្រាស្រ័យទាក់ទងដែលមនុស្សផ្លាស់ប្តូគាទៅវញទៅមកនៅគំនិតនិងពត៌មាននិងអារម្មណ៏
      ( communication is the method by which people share their ideas, information opinions feelings )។
២ . កាប្រាស្រ័យទាក់ទងគឺជាវិធីសាស្រ្តមួយដែលមនុស្សធ្វើកាផ្លាស់ប្តូរពត៌មានគ្នា ឬ ក៏ សម្តែងនៅ
គំនិតនិងអារម្មណ៏របស់គ្នាទៅវិញទៅមក ( communication is the process by which people  exchange
information or express their thoughts and feeling ) ។
៣ . កាប្រាស្រ័យទាក់ទងគឺជាដំនើការរបស់មនុស្ស​ក្នុងកាឆ្លើយតបទៅនិងអាកប្បកិរិយាជានិមិត្តសញ្ញារបស់មនុស្សដ៏ទៃ  ( communication is the process of  human being responding to the symbolic behavior of other person ) ។
៤ .​ កាប្រាស្រ័យទាក់ទងគឺជាដំណើការនៃកាបញ្ជូនសារពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត
      (  communication is the process of sending a message from one sender to a receiver ) ។
៥ . មនុស្សធ្វើកាប្រាស្រ័យទាក់ទងគ្នាភាគច្រើនតាមរយៈការនិយាយនិងការសរសេរ
      ( people communicate by speaking and writing ) ។
មនុស្សក៏ធ្វើការប្រាស្រ័យទាក់ទងគ្នាតាមរយៈកាយវិកា ទឹកមុខ និងជុំហររៀងកាយ
រៀបចំខ្លួននិងសម្លៀកបំពាក់របស់ខ្លួនយើងផងដែរ (Individual also communicate by means of
gestures facial expression and even position of the body )។
                                      កាប្រាស្រ័យទាក់ទងមានទម្រង់៥ធំៗគឺ
១. កាប្រាស្រ័យទាក់ទងទៅក្នុងខ្លួបុគ្គល កាប្រាស្រ័យទាក់ទងកើតចេញពីអារម្មណ៏ ឬ គំនិតរបស់បុគ្គលដោយមិនវវាចាអ្វីទាំងអស់ ។
២. កាប្រាស្រ័យទាក់ទងរវាងបុគ្គលនិងបុគ្គល រវាងមនុស្ស​ និង មនុស្ស ។
៣. កាប្រាស្រ័យទាក់ទងនៅក្នុងក្រុមតូចៗ គឺជាកាប្រាស្រ័យទាក់ទងក្នុងចំនោមក្រុមមនុស្សតូចៗ ។
៤. ប្រាស្រ័ទាក់ទងជាសាធារណៈមានដូចជាកាប្រជុំជាសិខាសិលាជាមួយសាធារណៈ ។
៥. កាប្រាស្រ័យទាក់ទងតាមបណ្តាញពត៌មានមានដូចជា កាសែត វិទ្យុ អ៊ីធឺណែត​ ទូរទស្សន៏ ។

 ដើម្បីអោយកាប្រាស្រ័យទាក់ទងមួយមនុស្ស ទទួលបានជោគជ័យយើងត្រូវបង្កើតនៅរូបភាពដំបូងរបស់យើងអោយបានល្អសមរម្យនិងថ្លៃថ្នូរ ។
រូបភាពដំបូង :  រូបរៀងស្អាត ស្លៀកពាក់ថ្លៃថ្នូ ទឹកមុខស្រស់ថ្លា ញញឹមស្រស់ស្រាយ និកាយវិកាសមសួន ។ ដូចនេះនៅទីណាទៅទីណា ឬ កំពពុងធ្វើអ្វីយើងកុំភ្លេចញញឹមស្វាគមន៏អ្នកដ៏ទៃកាសន្ទនាដោយញញឹមនិងធ្វើអោយខ្លួនយើងនិង
ធ្វើអោយខ្លួនយើងខ្លាយជាមនុស្សគួអោយចង់រាប់អាន ។ ដើម្បីអោយជីវិតយើងមានភាពស្រស់បំព្រង  និងធ្វើអោយកាទំនាក់ទំនងរបស់យើងទទួលបានភាពជោកជ័យ ។
  សុខភាព : ក្នុងកាប្រាស្រ័យតាកក់ទាក់ទងជាមួយមនុស្សនានាអាចប្រព្រឹត្តទៅបានដោយជោគជ័យ
ត្រូវមានសុខភាពល្អព្រោះសុខភាពល្អធ្វើអោយយើងមានរូបរៀងកាយស្អាតបាត ទឹកមុខស្រស់ថ្លា
អារម្មណ៏វាងវៃ ហើយខ្លួនយើងគ្មានខ្លិនអាក្រក់ផងដែ ។      
រូបរៀងកាយ  : គឺជាចំណាប់អារម្មណ៏ដំបូងរបស់មនុស្សទូទៅ យើងត្រូវមានរូបរៀងកាយល្អហើយអណាម័យខ្លួនប្រានគុំអោយមានខ្លិនអាក្រក់ចេញ់ពីខ្លួនរបស់យើ
ង កាទំនាក់ទំនងជាមួយនិងភាពស្និតស្នាលពិសេសដៃគូរស្នេហាតែម្តង និងទទួលបានភាពបរាជ័យ
រូបសម្បត្តិគឺជាដែកឆក់ដួងចិត្តមនុស្ស ។
កាស្លៀកពាក់ : ក្រៅពីរូបសម្បត្តិកាស្លៀកពាក់ក៏មានឥទ្ធិពលខ្លាំងក្លាដែរនៅក្នុងកាទំនាក់ទំនង ។
កាស្លៀកពាក់សមរម្យថ្លៃថ្នូរអោយត្រូវនិងតាមកាលៈទេសៈនិងធ្វើអោយមនុស្សកាន់តែមានតម្លៃឡើង
។កាតុបតែងខ្លួនអាចសំគាល់ដល់អតចរិកមាយាទរបស់យើងហើយគេមិនមានអារម្មណ៏ក្នុងការាប់
អានយើងឡើយ តម្លៃមនុស្សក៏ឆ្លុះបញ្ជាំងតាមរយៈកាស្លៀកពាក់និងតុបតែងខ្លួនផងដែរ ។
កាប្រើប្រាស់ភាសា  : គឺជាកតា រឺក៏ជាគន្លិះក្នុងកាប្រាស្រ័យទាកទងគ្នា កាប្រើភាសាមិនបាត្រឹមត្រូវ
នាំងោយកាសន្ទនាត្រូវទទួលបរាជ័យហើយជួនកាលនាំអោយមានបញ្ហាដល់ខ្លួនឯងទៀតផង ។
ការត្រួតត្រាអារម្មណ៏ : នៅពេលធ្វើការទំនាក់ទមនង តែងតែកើតមាននូវបញ្ហាខ្លះៗ ចៀសមិនរួច
ការសន្ទនាសប្បាយចិត្តពេលខ្លះនាំឲ្យប្រតិ្តកម្ម តបតខ្លាំងក្លា ជាហេតុនាំឲ្យបង្កជំលោះ កើតមាន
កំហឹង ឬក៏មានអារម្មណ៏រំភើបជ្រុល គេដឹងថាមនុស្សល្អ រឺអាក្រក់ គឺនូវពេលមនុស្សមានកំហឹង
តើគេអាចទប់កំហឹងរបស់គេបានរឺអត់។ហើយគ្មាននរណាម្នាក់ធ្វើការប្រាស្រ័យទាក់ទងជាមួយ
មនុស្សបែបនេះទេ។
ការប្រើប្រាស់ពេលវេលា៖ នៅក្នុងការ ប្រាស្រ័យទាក់ទងគ្នា ការប្រើប្រាស់ពេលវេលាឲ្យសមស្រ​ប ទៅតាមការចាំបាច់ និងកាលៈទេសៈ ។យើងត្រូវដឹងថាផលអាក្រក់នៃការមកយឺតធ្វើឲ្យគូរណាត់
មានការធុញទ្រាន់ធ្វើឲ្យគេមិនចង់ទំនាក់ទំនងជាមួយយើងទៀត។

Wednesday, March 7, 2012

មេដឹកនាំខ្មែរក្រហម

មេដឹកនាំខ្មែរក្រហមឈ្មោះប៉ុលពតហៅសាឡុត ស) (ថ្ងៃខែឆ្នាំកំណើត ឧសភា ១៩ ១៩២៥ នៅក្នុងភូមិព្រែក ស្បូវ ខេត្តកំពង់ធំ- ស្លាប់ មេសា ១៥ ១៩៩៨) (ជាមេដឹកនាំប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩) (សម្លាប់ប្រជាជនខ្មែរពី ៧៥០,០០០ទៅ ៣,000,000) (លោកប៉ុលពតជាកូនខ្មែរកាត់ចិន) (លោកប៉ុលពតបានក្លាយជាមេដឹកនាំប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ ១៩៧៥) (នៅក្នុងឆ្នាំ ១៩៧៩ បន្ទាប់ពមានភាបច្របូកច្របល់របស់ប្រជាជនកម្ពុជានិងមានសង្គ្រាមជា​ មួយទាហានវៀតណាម គាត់បានគេចខ្លួនចូលទៅក្នុងព្រៃត្បាតទិសនិរតីនៃប្រទេសកម្ពុជា) (គាត់ស្លាប់នៅក្នុងឆ្នាំ ១៩៩៨ នៅក្រោមផ្ទះតាម៉ុក ដែលចាប់ខ្លួនដោយតាម៉ុក) (បន្ទាប់ពីបញ្ចាប់សិក្សានៅសាលាបច្ចេកទេសនៅឬស្សីកែវភាគខាងជើង ទីក្រុងភ្នំពេញលោកបានទទួលអាហាររូបករណ៍នៅប្រទេស បារាំងសិក្សាអំពីប្រព័ន្ធអេឡិចត្រូនិចវិទ្យុពីឆ្នាំ ១៩៤៩ ដល់ ១៩៥៣ហើយត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ១៩៥៣) (កាន់កាប់ទីក្រុងភ្នំពេញក្នុងខែមេសា ១៧ ១៩៧៥ ហើយបានក្លាយជាមេដឹកនាំគណបក្សកុម្មុយនីស្ត)។




(តាម៉ុកជាមេដឹកនាំដ៏សំខាន់មួយរូបនៅក្នុងសម័យខ្មែរក្រហម) (ទីកន្លែងកំណើតនៅខេត្តតាកែវនិងស្លាប់នៅទីក្រុងភ្នំពេញ) (គាត់បានសាងផ្នូសជាព្រះសង្ឃនៅក្នុងសតវត្សទី ៣០ ប៉ុន្តែបាន​លាសិក្ខាបទនៅអាយុ ១៦ព្រះវស្សា)

នៅ​ក្នុង​ឆ្នាំ​១៩៦៥ ឌុច បាន​ក្លាយ​​ទៅ​​ជា​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា ហើយមួយ​រយៈ​ក្រោយ​មក គាត់​ត្រូវ​បាន​ចោទ​ថា​បាន​ចូល​រួម​ជា​មួយ​បក្ស​កុម្មុយនីស្ត។ គាត់​ត្រូវ​ប៉ូលីស​របស់​សម្តេច សីហនុ ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៦៨ ប៉ុន្តែ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ពេល​រដ្ឋ​ប្រហារ​ទម្លាក់ ​សម្តេច​សីហនុ​នៅ​ឆ្នាំ​១៩៧០។ 

នៅ​ឆ្នាំ​១៩៨៧ លោក ខៀវ សំផន គាត់​បាន ជំនួស​តំណែង ប៉ុល ពត ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្មែរ​ក្រហម ហើយ​នៅ ឆ្នាំ១៩៨៩ គាត់​បាន​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​កម្ពុជា​ នៅ​ទីក្រុង​ប៉ារីស។ បន្ទាប់​ពី​ចុះ​ចូល​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៨ គាត់​បាន​ចាក​ចេញ​ពី​ចលនា ខ្មែរ​ក្រហម និង​រស់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​រហូត​ដល់​ពេល​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ នៅ អ.វ.ត.ក នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៧។


នួន ជា (ឈ្មោះកំណើត ឡុង ប៊ុនរួត) បានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្ស កុម្មុយនីស្តថៃ។

អៀង សារី គឺជាអតីតសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ។ លោកបាន ទទួលអាហារូបករណ៍ទៅសិក្សានៅឯវិទ្យាល័យកុងដ័រសេ និងនៅវិទ្យាស្ថានសិក្សា នយោបាយក្រុងប៉ារីសប្រទេសបារាំង។

អៀង ធីរិទ្ធ បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់​មក គាត់​បាន​ទៅ​សិក្សា​ផ្នែក​អក្សរ​សាស្រ្ត នៅ​សាកល​វិទ្យាល័យ សបូន (Sorbonne) នៅ​ប្រទេស​បារាំង។ គាត់​គឺ​ជា​ស្រ្តី​កម្ពុជា​ទី​មួយ​ដែល​បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក អក្សរ​សាស្រ្ត​អង់គ្លេស។

លោក សុន​​ សេន ជាមេដឹកនាំនៅសម័យខ្មែរក្រហម ជាអ្នកកាន់​កាប់​លិទ្ធិ​កុម្មុយនីស្តនិយម និងដឹកនាំខាងកងទ័ពខ្មែរក្រហម) (ថ្ងៃខែឆ្នាំកំណើតមិថុនា ១២ ១៩៣០ ស្លាប់ មិថុនា ១០ ១៩៩៧) (ទីកន្លែងកំណើតនៅខេត្តត្រាវិញភាគខាងត្បូងប្រទេសវៀតណាម)     

ពត៌មានថ្មីៗ

យ៉ូណេស្កូជំរុញអោយមានការប្រើប្រាស់ពហុភាសារ ដើម្បីទទួលប្រយោជ៏រួម 

កាលពីថ្ងៃច័ន្ទទី២១ ខែ កុម្ភះ ឆ្នាំ ២០១២ នេះ អង្គការយូណេស្កូ​( UNESC ) បានអះអាងនៅទិវាថ្ងៃកំនើតនាំភាសារអន្តរជាតិ (IMLD) ថា ភាសារនានាសុទ្ធតែជាកេណ៏មរតរួមរបស់មនុស្សជាតិទាំងមូល

អត្ថបទពេញ

សម្លការីក្លាយ

គ្រើងផ្សំ : ត្រីដងខ្ទែង ឬ ត្រីឆ្មា ត្រីក្អែក ខ្ជាយ រំដេង ខ្ទឹមស-ក្រហម ម្រេច អំបិល សាច់ជ្រូក (សាច់លាយខ្លាញ់) ខ្ញី ទឹកត្រី ស្ករ ដូង សណ្តែកដី សណ្តែកបាយ ម្ទេស ស្លឹកវ៉ានស៊ុយ ។                                                                                                   
                                             ​​​                       វិធីប្រើ
យកត្រីពន្លះយកសាច់ហើយហាន់អោយល្អិតចិញ្ចាំអោយម៉ដ្ឋ យកខ្ជាយបន្តិច រំដេងបន្តិច ខ្ទឹស ឬ ខ្ទឹមក្រហម ម្រេច អំបិលបន្តិចបុកលាយគ្នាអោយល្អិត ។ សាច់ជ្រូកត្រូវហាន់រួចចិញ្ច្រាំវាអោយម៉ដ្ឋ ទើបយកវាមកលាយជាមួយសាច់ត្រីនិងគ្រើងនោះអោយសព្វ ហើយលុញវាជា ដុំៗ ។ យកខ្ទះដាំដាក់ខ្លាញ់ផាត់ជានមួយនិងខ្ទឹមចញ្ជាំអោយឆ្ងុយ រួចយកសាច់ដែលលញ់នោះមកផាត់ជាមួយនិងខ្ញីហាន់ជាសរកសៃឆ្មារៗ អោយឆ្អិនទើបចាក់ទឹកថែម ទឹកត្រីដាក់ម្សៅស៊ុបដាំអោយពុះ ហើយសឹមដាក់ស្កររួចដាក់ចុះ ហាន់ស្លឹកវ៉ានោស៊ុយរោយពីលើ។យកដូងកោសហើយលីងងោយក្រហម សណ្តែកដី សណ្តែកបាយ អំបិល ម្ទេស សុទ្ធតែលីងទាំងអស់ រួចយកមកបុកហើយ លាយជាមួយគ្នា អោយល្មមឆ្ងាញ់ជាកាស្រេច។

Tuesday, March 6, 2012

ឥណ្ឌាមានគម្រោងកសាងប្រាសាទអង្ករ ដែលចំលងតាមក្បាច់ប្រាសាទអង្គរខ្មែរ

ក្រុមកាន់លទ្ឋិសាសនាហិណ្ឌូនៅរដ្ឋបៃហៀរ (Bihar) ប្រទេសឥណ្ឌាខាងលិចបានបង្គើតគំរោងគម្រោងរបស់ខ្លួន ដើម្បី សាងសង់អង្គរវត្ត ដែលចម្លងរូបរាង និងក្បាច់រចនាទាំងស្រុងតាម ប្រាសាទអង្គរ វត្ត ដ៏ល្អឥតខ្ចោះរបស់ ប្រទេសកម្ពុជា។ ជាងនេះទៀត ប្រទេសឥណ្ឌាថាខ្លួន នឹងសាងសង់ឲ្យដូច ប្រាសាទអង្គរវត្តកម្ពុជា និងមានទំហំធំជាង អង្គរវត្តរបស់កម្ពុជាទៅទៀត។ តែក្រសួងវប្បធម៌កម្ពុជាថា មិនអាចទៅរួចនោះទេ បើសិនជាសាងសង់ធំជាងប្រាសាទកម្ពុជាទៀតនោះ។
ទូរទស្សន៍ BBC បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃចន្ទទី០៥ ក្រុមកាន់លទ្ឋិសាសនាហិណ្ឌូបានចាប់ផ្តើម គម្រោងរបស់ខ្លួនរយៈពេល១០ឆ្នាំ ដើម្បីសាងសង់ប្រាសាទឲ្យដូចប្រាសាទអង្គរវត្តដែល ចំណាយទឹកប្រាក់ ២០លានដុល្លារសហរដ្ឋអាមេរិក។ ពួកគេបានជ្រើសរើសទីតាំងនៅតាមបណ្តោយ ទន្លេរបស់សាសនាហិណ្ឌូ Ganges ស្ថិតនៅទីក្រុងប៉ាតណា (Patna) នៃរដ្ឋបៃហៀរប្រទេសឥណ្ឌា។
ក្រុមស្ថាបនិកបាននិយាយថា លទ្ឋផលនៃការសាងសង់ប្រាសាទនេះ នឹងក្លាយជាប្រាសាទរបស់ពួកហិណ្ឌូ ដែលធំជាងគេបំផុតនៅលើពិភពលោក។
អ្នកកាន់សាសនាហិណ្ឌូ លោក Mahavir Mandir និយាយថា ពួកគេនឹងចំណាយរយៈពេល១០ឆ្នាំដើម្បីសាងសង់ ប្រាសាទនេះ សម្រាប់ទុកជាទីសក្តារៈបូជារបស់ហិណ្ឌូនិយម។
ប៉ុន្តែលោក ថៃ នរៈសត្យា រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់ប្រទេសកម្ពុជា បានថ្លែងថា បណ្តាប្រទេសផ្សេងៗដូចជាប្រទេសថៃ បានសាងសង់រូបសំណាកអង្គរវត្តជាលក្ខណៈតូចហើយបាន បង្ហាញពីអត្តសញ្ញាណរបស់ប្រាសាទខ្មែរ គឺត្រឹមត្រូវ តែប្រទេសឥណ្ឌាដែលសាងសង់ ដូចហើយធំជាងប្រសាទខ្មែរនោះ គឺមិនអាចទៅរួចទេ។
ទូរទស្សន៍ BBC បានដង់ស្រង់សម្តីលោក Acharya Kishore Kunal អ្នកកាន់ហិណ្ឌូនិយាយថា ប្រាសាទមួយនេះនឹងក្លាយជាប្រសាទរបស់ហិណ្ឌូ ដែលធំបំផុតនៅលើពិភពលោក ក្នុងនោះមាន ទំហំធំជាងទ្រង់ទ្រាយ និងកម្ពស់ខ្ពស់ជាងប្រាសាទអង្គររបស់ប្រទេសកម្ពុជា
លោកនិយាយទៀតថា វានឹងត្រូវបានគេស្គាល់ជាប្រាសាទ ដែលមានឈ្មោះថា Virat Angkor Wat Ram ប៉ុន្តែវាក៏ក្លាយជាទីស្នាក់នៅ របស់អាទិទេពដូចជា អាទិទេព Radha-Krishna  អាទិទេព Shiv-Parvati អាទិទេព Ganesh, Surya និងអាវតាចំនួន១០ទៀត នៃព្រះវិស្ណុផងដែរ។ ពួកគេនឹងធ្វើឲ្យ ប្រាសាទមួយនេះក្លាយជានិមិត្តរូប នៃប្រាសាទពួកហិណ្ឌូនៅលើពិភពលោក។
លោក កុណាល់ (Kunal) បាននិយាយថាប្រាសាទមួយនេះ នឹងត្រូវបានមកទស្សនាដោយស្តេច ស៊ូម៉ាទី នៃចក្រភពវ៉ាសាល់លី (Vaishali) ហើយក៏មានការទទួលស្គាល់ពីអ្នកស្រុកនូវគម្រោងនេះ ផងដែរ៕

ដកស្រង់ចេញ់ពី ព័រត៏មានដើមអម្ពិល

រលំគ្រឿងចក្រ​ បុកគ្រឹះសង់ច្រាំង​ ទន្លេជ្រោយចង្វារ សង្កត់លើអ្នកជិះម៉ូតូ របួស២នាក់


ភ្នំពេញៈ នៅវេលាម៉ោងជាង៣រសៀលថ្ងៃអង្គារ ទី៦ ខែមីនា នេះ នៅចំណុចការដ្ឋានសាងសង់ច្រាំងទន្លេ ជ្រោយចង្វារ តាមបណ្តោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឬស្សីកែវ មានកើតឧប្បត្តិហេតុ រលំគ្រឿងចក្រ សម្រាប់បុកគ្រឹះទម្ងន់រាប់សិបតោន មកលើដងផ្លូវ បណ្តាលឲ្យ ត្រូវលើអ្នកជិះម៉ូតូរងរបួស២នាក់ ព្រមទាំងទាំងបាក់ បង្គោលភ្លើង និងដាច់ខ្សែភ្លើងជាច្រើនម៉ែត្រទៀត
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នៅក្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈគ្រឿងចក្រកំពុងតែធ្វើសកម្ម ភាពបុកគ្រឹះច្រាំងទន្លេ ដែលនៅជាប់នឹងដងផ្លូវទន្លេសាប ស្រាប់តែគ្រឿងចក្រ ដែលមានទម្ងន់រាប់សិបតោន ដួល រលំមកលើផ្លូវលាន់ឮដូចគ្រាប់បែកផ្ទុះតែម្តង។ ក្នុងនោះសសរដែកសម្រាប់បុកគ្រឹះ បានសង្កត់ទៅលើម៉ូតូម៉ាក ស្តេបមួយគ្រឿង បណ្តាលឲ្យអ្នកជិះចំនួន២នាក់រងរបួស ដោយយុវជន អឿន ភក្ត្រា ជាសិស្សវិទ្យាល័យ ជ្រោយចង្វារ អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៨១បេ ក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វារ រងរបួសបាក់ជើង បច្ចុប្បន្នកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រៅពីសង្កត់ទៅលើអ្នកជិះម៉ូតូ សសរបុកគ្រឹះខាងលើនេះ ក៏សង្កត់ទៅលើខ្សែភ្លើង បណ្តាលឲ្យដាច់ និងបាក់សរសរបង្គោលភ្លើងមួយដើម ធ្វើឲ្យតំបន់ចុងកោះជ្រោយចង្វារ ដាច់ភ្លើងទាំងស្រុង ឧប្បត្តិហេតុនេះ ត្រូវបានគេ អះអាងថា ដោយសារតែដីច្រាំងទន្លេចំណុចការដ្ឋានជ្រាយ ស្របនឹងទម្ងន់គ្រឿងចក្រធ្ងន់ ទើបធ្វើឲ្យស្រុតរលំតែម្តងទៅ៕


​​​​​​​​​​​​​​   ដកស្រង់ចេញពីរ ព័ត៏មានដើមធម្ពិល

Monday, March 5, 2012

ស្ត្រីរក​ស៊ី​​ផ្លូវភេទ​​ត្រូវ​គេ​រឹត.ក​សម្លាប់​​នៅ​ក្នុង​សណ្ឋា​គារ​ភ្នំប្រុស

ខេត្តកំពង់ចាម ៖ ​មាន​ហេតុការណ៍​​ដ៏​ភ្ញាក់​ផ្អើល​​មួយ​ក្នុង​សណ្ឋា​គារ​ភ្នំប្រុស ​ស្ថិតនៅ​ភូមិ​​ទី​១៥ សង្កាត់​កំពង់​ចាម ​ក្រុង​កំពង់​ចាម ​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃទី​៤ មីនា ​២០១២ ​ដោយ​ស្ត្រី​ពុំ​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​អាយុ​​ចន្លោះ​​ពី​​២០​ទៅ​២២​ ឆ្នាំ​​ សម្បុរស​ ​​សក់​ស្លូត ​កម្ពស់​​១,៤៤​ម៉ែត្រ ​ដេក​ស្លាប់​នៅ​ជាន់​ទី​២ ​ក្នុង​បន្ទប់​​លេខ​៣១៨ ​ទាំង​អាក្រាត​​កាយ ដោយ​​មាន​ស្នាម​​ជាំ​រឹត.ក​ និង​បែក​​ចិញ្ចើម​​​ហូរ​ឈាម​។
ភ្លាមៗ​នោះ​​សមត្ថ​កិច្ច​បាន​ដាក់​ការ​​សង្ស័យ​ថា ​អំពើ​ឃាត​កម្ម​ដ៏​​សាហាវ​នេះ ​អាច​កើត​ឡើង​ពី​​ប្រុស​ស្នេហ៍​​ជាអ្នក​សមា្លប់​​ហើយ​រត់​គេច​ខ្លួន​​ ។ សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា ​ស្ត្រីដែល​​ស្លាប់​​នោះ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​​ស្នាក់​នៅផ្ទះ​មួយ​ កន្លែង ភូមិ​ចុង​ថ្នល់ សង្កាត់​​បឹង​កុក ​ក្រុង​កំពង់ចាម ។ ​តាម​លោក​វរ​សេនីយ៍ត្រី សំ ផាត អធិ​ការ​នគរបាល​ក្រុង​កំពង់​ចាម ​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា កាលពីវេលា​ម៉ោង​​១០​យប់​​ថ្ងៃទី​៣ មីនា គេ​​ឃើញ​គូ​ស្នេហ៍​​១​គូ​បាន​មក​រក​ជួល​បន្ទប់​​សណ្ឋា​គារ​ខាង​លើ ។ លោក​​បាន​ប្រាប់​បន្ត​ថា ​រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ថ្ងៃទី​៤ មីនា ក្រុម​អ្នក​បោសស​ម្អាត​តាម​បន្ទប់​សណ្ឋា​គារ​​បាន​ទៅ​​គោះ​ទ្វារ​បន្ទប់​ តែ​មិន​មាន​​នរណា​ម្នាក់​ចេញ​ម​ក​បើក​ទ្វារ​ឱ្យ​នោះ ទេ ។ ​ដោយ​​មាន​ការ​សង្ស័យ​​​​​​​​​​​​​​​​​​​​​​​​ក៏​ចុះ​​ទៅជាន់​ខាង​ក្រោម​យក​ សោ​ទ្វារ​បន្ទប់​មក​ចាក់​​មើល​មិនឃើញ​ម​ាន​មនុស្ស​នៅ​លើ​គ្រែ​​​​​ ​តែ​ទ្វារ​បន្ទប់​​ទឹក​បិទ​ជិត ពេល​ដែល​​យក​ដៃ​រុញ​ទ្វារ​នោះ​ ស្រាប់តែឃើញ​​មនុស្ស​ស្រី​ម្នាក់​ដេក​ស្លាប់​​ស្រាត​ននល​គក​តែម្តង ។ ​អ្នក​សម្អាត​​បន្ទប់​បាន​ប្រញាប់​ចុះ​មក​ប្រាប់​ដល់​ម្ចាស់​សណ្ឋា​គារ ព្រម​ទាំង​បាន​រាយ​ការណ៍​​ប្រាប់​សមត្ថ​កិច្ច​។ លោក​សំ ផាត​ បន្ត​ថា ​​ក្រោយ​ពី​ទទួល​ព័ត៌​មាន ​លោក​​ក៏​បាន​ដឹក​នាំ​កម្លាំង​​ជំនាញ​យុត្តិ​ធម៌​នៃ​ អធិ​ការ​ដ្ឋាន​នគរបាល​​ក្រុង​កំពង់​ចាម ​នគរបាល​បច្ចេក​ទេស​​ខេត្ត ព្រមទាំង​​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​​ទៀត ​ចុះ​ដល់​កន្លែង​កើត​ហេតុ​​ដើម្បី​ត្រួត​ពិនិត្យ ​​តែពុំ​ឃើញ​​មាន​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​​ខ្លួន​អ្នក​ស្លាប់​​នោះ​ទេ ។ ​នៅលើ​ឥដ្ឋ​​ម​ាន​ស្នាម​ឈាម​ និង​ស្រោម​អនាម័យ​១​ហែក​តែ​មិន​ទាន់​បាន​ប្រើ​​​នៅ​ឡើយ ។ ករណី​នេះ​ក្នុង​ជំហាន​ដំបូង​ត្រូវបាន​សន្និ​ដ្ឋាន​ថា ​ស្ត្រី​រងគ្រោះ​ត្រូវ​​សង្សារ​នាំ​​មក​​ដេក​នៅ​ក្នុង​បន្ទប់​​​សណ្ឋា​គារ​ នេះ​​​ ហើយអាច​មាន​បញ្ហា​​​​​ណា​មួយ​​ដែល​មិន​ទាន់​បាន​​​​រួមភេទ​ក៏​​​​​​​មាន​ការ ​ខឹង​យ៉ាង​សម្បា រហូត​មាន​ការ​ប្រវាយ​ប្រតប់​​អូស​ទម្លាក់​​ពី​​លើ​គ្រែ​​ដោយ​អុក​ក្បាល​នឹង​ ឥដ្ឋ​ ​និង​រឹត.ក​​សម្លាប់​រួច​​អូស​យក​ទៅ​​ដាក់​​នៅ​ក្នុង​បន្ទប​់ទឹក​តែ​ម្តង ។
នៅក្រោយ​​ហេតុការណ៍​​ខាងលើ​នេះត្រូវបាន​លោក​ ឧត្តមសេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្ត ន​ិង​​លោក​វរសេនីយ៍​ឯក​ ជឹម សេង​ហុង ​ស្នង​ការ​​​រង​នគរបាល​​ខេត្ត​ទទួល​ផែន​​​យុត្តិធម៌​បាន​​បញ្ជា​ដោយ​​​ចាត់​ ឱ្យ​​លោក​​សំ ផាត ​បន្ត​ស្រាវជ្រាវ​ដោយ​យក​ចិត្តទុក​ដាក់​ដើម្បី​ស្វែង​រក​​ឃាត​ក​​ តែ​រហូត​​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​​មាន​តម្រុយ​ទេ៕​​​​​​​​​​​​​​​​​​​                                                                                                     ដកស្រង់ចេញ់ពី កោះសន្តិភាព

Sunday, March 4, 2012


ភ្នំពេញៈ យុវជនម្នាក់ភ្លើងតណ្ហា ពុះកញ្ច្រោលដល់កម្រិត នាំសង្សារទៅឡើងឋានសួគ៌ ក្នុងដីឡូត៍ កន្លែងស្ងាត់ ខណៈដែលកំពុងប្រតិបត្តិការ ស្រាប់តែមានក្រុម ជនសង្ស័យ២នាក់ បានចូលមកគំរាមប្លន់ និងវាយតួអង្គប្រុស បែកក្បាលស្លាប់ រីឯនារីជាសង្សារវាមករកគេជួយ ទាំងអាក្រាតកាយ។
ហេតការណ៍រងគ្រោះ ព្រោះតណ្ហាស្នេហាប្រុស-ស្រីនេះ បានកើតឡើងនៅម៉ោង ២២ និង១០យប់ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅទល់មុខសាលាមុំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះ កេត សន្យា អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមជាមួយមិត្តភក្តិ បានជិះម៉ូតូចេញពីផ្ទះទៅយកសង្សារ ឈ្មោះ អ.ច.ន អាយុ ១៨ឆ្នាំ ជាកម្មការិនីកាត់ដេរស្នាក់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្រោយពេលទៅឌុបសង្សារបានហើយ ជនរងគ្រោះ និងសង្សាររបស់ខ្លួន បាននាំគ្នាចុះនៅក្នុងដីឡូត៍ ស្ងាត់ ហើយឲ្យមិត្តភក្តិជិះម៉ូតូចេញទៅបាត់ ដើម្បីទុកឱកាស ឲ្យគូសង្សារមួយគូនេះស្វែងរកក្តីសុខ។ ពេលមិត្តភក្តិចេញទៅបាត់ហើយ យុវជនរងគ្រោះ និងសង្សារ បានដើរចូលដីឡូត៍ដ៏សែនស្ងាត់ច្រងំ ឮសូរតែសំឡេងខ្យល់ ក្រោមជំនោរដ៏ត្រជាក់បុរសរងគ្រោះ និងសង្សារបានបបោសអង្អែលប្រឡោម ស្នេហ៍យ៉ាងផ្អែមល្ហែម។ តែជាអកុសលព្រហ្មលិខិតមិនមេត្តា ពេលគូសេ្នហ៍កំពុង ប្រតិបត្តិការស្រាប់តែ មានជនសង្ស័យពីរនាក់ ស្លៀកពាក់ឈុតខ្មៅ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មានអាយកូម១ ប្រដាប់ ដោយដំបង បានមកគំរាមបុរស ជាសង្សារចុះពីលើបង្គង ឲ្យដេកផ្កាប់មុខ ហើយក៏យកដំបងវាយក្បាល ពីខាងក្រោយបែក បណ្តាលឲ្យសាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុទាំងអាក្រាតកាយ រីឯជាសង្សារក៏ត្រូវ ជនសង្ស័យវាយរហូតសន្លប់បាត់ស្មារតី។ ក្រោយពេលធ្វើសកម្មភាពវាយសម្លាប់ហើយ ជនសង្ស័យបាន យកទូរស័ព្ទដៃមួយគ្រឿង ខ្សែកប្លាកទីន១ខ្សែទម្ងន់២ជីកន្លះ និងលុយខ្មែរមួយចំនួនទៀត រួចក៏គេចខ្លួន បាត់ទៅ។
សមត្ថកិច្ចបន្តថា នារីជាសង្សារក្រោយពេលងើបពីសន្លប់វិញ បានវារចេញមកផ្លូវថ្នល់ទាំងអាក្រាតកាយ ហើយ ជួបនឹងនគរបាលដែលកំពុងដើរល្បាត ក៏បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់តែម្តងទៅ។
ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យ សពយុវជនរងគ្រោះ ព្រោះកាមតណ្ហា ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅដ្ឋាន៕

ប្លន់​ប្រដាប់អាវុធនៅស្រុកកំពុងឆ្នាំង



កំពុងឆ្នាំង:កាលពីថ្ងៃតី ២៨ ខែកុម្ភះ ឆ្នាំ ២០១២ វេលាម៉ោង ៧:៣០ នាទីយប់មិញនេះ កើតមានអំពើ ប្លន់មគួយកន្លែងនៅង្ទះរបស់អ្នកស្រីវីផន។អ្នកស្រីដែលជាជនរងគ្រោះបានអោយដឹងថា នៅពេលដែលគាត់ជិះម៉ូតូមកដល់មុខផ្ទះ ក៏ស្រាប់តែមានជនបិទមុខចំនួនបីរូបប្រដាប់ដោយអាវុធអាការមួយដើមហើយមកផ្ជុងគាត់អោយដើចូលទៅក្នុងផ្ទះរួចក៏ចាប់ចងប្តីរបស់គាត់ជាមួយនិងខ្សែអង្រឹងនិងយកក្រមារបិទមាត់ប្តីនិងកូនរបស់គាត់បីនាក់ទៀតជាប់និងសសររួចពួកគេក៏សួរកខ្សែករនិងមាសប្រាក់។បន្ទាប់ពីពួកគេផ្លន់រួចពយកគេមិនបានចេញទៅភ្លាមៗទេពួកគេចាំរហូតដល់ម៉ោង ៨:៣០ទើបពួកគេចេញទៅបានដោយសុវត្តិភាព។

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!