ក្នុងឱកាសនៃពិធីមួយរៀបចំធ្វើកាលពីថ្ងៃទី៨ មីនា ដើម្បីអបអរសាទរដល់ខួបលើកទី៦០ នៃការហោះហើរដំបូងរបស់បណ្តាស្ត្រីអ្នកបើកយន្តហោះចិនគេ បានរាយការណ៍ថា សរុបនារីអ្នកបើកយន្តហោះដល់ទៅ៣២៨នាក់ បានបម្រើក្នុងកងទ័ពអាកាសរបស់កងទ័ពប្រជាជនរំដោះចិន រយៈពេល៦០ឆ្នាំចុងក្រោយនេះ។ កងទ័ពអាកាសចិនបានជ្រើសរើសក្រុមនារីអ្នកបើកយន្តហោះ សរុប៩ក្រុមរយៈពេល៦០ឆ្នាំកន្លងមកនេះ ។
បណ្តានារីអ្នកបើកយន្តហោះចិនបានចូលរួមក្នុង បេសកកម្មហោះហើរលើកដំបូងរបស់ពួកគេកាលពីថ្ងៃទី៨ មីនា ឆ្នាំ១៩៥២ ក្នុងឱកាសនៃការហោះបង្ហាញមួយដែលពួកគេបើកយន្តហោះពីលើទីលាន ធៀនអានមេន ។ ចាប់តាំងពីពេលនោះមក នារីអ្នកបើកយន្តហោះបានបំពេញបេសកកម្មសំខាន់ៗជាច្រើនដូចជាការ ហោះហើរ CHARTERS បណ្តាប្រតិបត្តិការជួយសង្គ្រោះ ការហោះហើរសាកល្បង និងការបើកយន្តហោះបង្ហាញភាពប៉ិនប្រសប់នាឱកាសថ្ងៃបុណ្យ ជាតិ ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment