ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Saturday, March 10, 2012

ម៉ូតូបុកម៉ូតូខ្ទាត ចូលរថយន្ដ ដឹកឥដ្ឋកិន ស្លាប់

E-mail Print PDF

ភ្នំពេញ ៖ យុវជនរងគ្រោះម្នាក់បានស្លាប់ ភ្លាមៗនៅនិងក្នលែង បន្ទាប់ពីរូបគេបើកម៉ូតូទៅបុកម៉ូតូមួយ ទៀត ហើយខ្ទាតចូលក្រោមរថយន្ដដឹកឥដ្ឋ បណ្តាលអោយកិនស្លាប់កាលពីវេលាម៉ោង១២និង៤៤នាទីនៅ តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នុះពេញ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះឃ្លាំង អាយុជាង២០ឆ្នាំ មាន ទីលំនៅផ្ទះជួលភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានមុខ របរជាកម្មករលើកដែក មានស្រុកកំណើតនៅខេត្ដ ព្រៃវែង ។
ពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះ ម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7945 មានគ្នាពីរនាក់ តាមបណ្ដោយ ផ្លូវលេខ ៥១៤ឡើងមកផ្លូវលេខ២៧១ ក្នុងបំណង ទៅកន្លែងធ្វើការរបស់ខ្លួន ខណៈដែលជិះ ដល់ចំណុចផ្លូវលេខ២៧១ក៏បានវាក់ ម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BC-1733 ដែល ជិះពីកើតមកលិច ក៏បានបុកគ្នាតែម្ដង ស្រប ពេលដែលរថយន្ដដឹកឥដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ3B-5954 បើកពីកើតមកលិច ដែរនោះមកដល់កិនស្លាប់តែម្ដង ។ ក្រោយកើត ហេតុម្ចាស់រថយន្ដដឹកឥដ្ឋនិងម្ចាស់ម៉ូតូសង់កូរ៉េ បានគេចខ្លួនបាត់អស់បន្សល់ទុករថយន្ដនិងម៉ូតនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿងនិងរថយន្ដ ត្រូវបាននគរបាលចរាចរណ៍រាជធានីភ្នំពេញ យកទៅរក្សាទុក នៅការិយាល័យ ដើម្បីរង់ធ្វើការដោះស្រាយ ។ ចំណែកសពកំពុងស្វែងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

0 comments:

Post a Comment

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!