ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Wednesday, March 14, 2012

ធ្វើលេសជាសុំ ទឹកផឹក យកកូនកំបិត ភ្ជង់ប៉ងចាប់ រំលោភ តែមិនសម្រេច បែកការយកអង្រែ វាយក្បាលខ្លួនឯងសន្លប់



ភ្នំពេញ ៖ យុវជនម្នាក់ជា កម្មករសំណង់ ឃើញនាងទំនង ធ្វើលេសជាសុំទឹកផឹក រួចយកកូនកាំបិតភ្ជង់ ទៅលើស្ដ្រីម្នាក់ ក្នុងបន្ទប់ជួលប៉ុនប៉ង ចាប់រំលោភ តែមិនបានសម្រេច បែកការក៏យកអង្រែ បុកគ្រឿងវាយ ក្បាលខ្លួនឯង៤អង្រែហូរឈាម កខ្លាក់ហើយសន្លប់ត្រូវ បញ្ជូនទៅសម្រាកព្យាបាល នៅគ្លីនិកចោមចៅជាបន្ទាន់ កាលពីវេលាម៉ោង១៤ និង៤៩នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅក្នុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជនីភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ  ល.ច.ធ អាយុ២០ឆ្នាំ មានមុខរបរ ជាកសិកររស់នៅស្រុកគងពិសី ខេត្ដកំពង់ស្ពឺ មាន ស្រុកកំណើតនៅខេត្ដតាកែវ រងរបួសបាតដៃ និងម្រាមដៃ ។ ចំណែកជនសង្ស័យវិញមាន ឈ្មោះ យួន ហឿន ភេទប្រុស អាយុ២៥ឆ្នាំ មាន មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងសង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅខេត្ដ ស្វាយរៀង រងរបួសបែកក្បាលដេ៣ថ្នេរ  ដោយ សារវាយក្បាល ខ្លួនឯងនិងអង្រែបុកគ្រឿង រួចក៏ត្រូបានគេបញ្ជូន មកសម្រាកព្យាបាល នៅគ្លីនិកចោមចៅ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេល កើតហេតុជនរងគ្រោះបានមកពីផ្ទះរបស់ខ្លួន នៅ ខេត្ដកំពង់ស្ពឺ ដើម្បីទៅធ្វើការងារនៅប្រទេសថៃ ប៉ុន្ដែ ដោយមិនទាន់បានលិខិតឆ្លងដដែន ក៏មកសុំបងប្អូន សម្រាកនៅក្នុងភូមិ-សង្កាត់កើតហេតុ ដើម្បីរង់ចាំយកលិខិតឆ្លងដែន លុះដល់ពេលបន្ដិចស្រាប់តែមាន ជនសង្ស័យ ម្នាក់លេច មុខ ចេញមកសួរ នាងរកបន្ទប់លេខ១៣ ពេលនោះនាងឆ្លើយ ប្រាប់មិនស្គាល់ ហើយនាងក៏ចូលទៅក្នុងបន្ទប់ វិញ តែជនសង្ស័យ ក៏គោះទ្វារសុំទឹកផឹករួចហើយនាងឱ្យ ផឹកច្រាននាងចូលក្នុងបន្ទប់ខ្ទាស់គន្លឹះ ហើយច្រាន នាង ចូលក្នុងបន្ទប់ទឹក រួចដក កូនកាំបិតភ្ជង់គំរាមចាប់រំលោភ តែត្រូវនាង ប្រតាយប្រតបដោយដណ្ដើមកូនកាំបិត បាន រួចហើយនាងស្ទុះចេញមកពីក្នុងបន្ទប់ទឹក ហើយស្រែកឱ្យគេជួយ ថែមទាំងពត់កូនកាំបិតឱ្យ កោងព្រោះ ខ្លាចគ្រោះថ្នាក់ ទើបបណ្ដាលឱ្យមុត ដៃ។ ពេលនោះជនសង្ស័យបែរជាសំពះអង្វរនាង កុំឱ្យស្រែកដោយនិយាយ ថា រូបគេរត់គេចមកពី ខាងក្រៅដែរដោយមិនបញ្ជាក់ថារឿងហេតុអ្វីនោះ ទេ ដោយជនរងគ្រោះនៅតែស្រែក ជនសង្ស័យ ស្ទុះយកអង្រែបុកគ្រឿងវាយក្បាលខ្លួនឯង២អង្រែ ពេលនោះម្ចាស់ផ្ទះក៏មកជួយហើយក៏ចាក់សោរ បន្ទប់ចូលទៅ។ ចំណែកជនសង្ស័យឃើញយ៉ាង ដូច្នេះក៏វាយក្បាលខ្លួនឯង២អង្រែបន្ថែម ទៀត បណ្ដាលឱ្យ ហូរឈាមកខ្លាកសន្លប់ស្ដូកស្ដឹង។ បន្ទាប់ពីកើតហេតុត្រូវបានគេបញ្ជូនមកសម្រាក ព្យាបាលនៅគ្លីនិក ចោមចៅជាបន្ទាន់ រីឯនារីរង គ្រោះវិញ បន្ទាប់ពីឆ្លើយបំភ្លឺរួចគឺនាង សុំមិនដាក់ពាក្យបណ្ដឹងនោះទេ ។ តែទោះបីជា យ៉ាងណាក៏ដោយជនសង្ស័យត្រូវនគរបាលឃាត់ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ដ ៕

0 comments:

Post a Comment

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!