ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Tuesday, March 13, 2012

ឪពុកខ្មេកត្រូវកូនប្រសាកាប់សម្លាប់រួចរត់បាត់

បាត់ដំបងៈ កូនប្រសារកាប់ឪពុក ក្មេកសម្លាប់ចោល រួចរត់គេចខ្លួន បាត់កាលពីវេលាម៉ោង២០ យប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១២ នៅចំណុចខ្វាវធំ ភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅ លូន ដោយសារតែទ្រាំលែងបាន នូវអំពើឃោរឃៅ របស់ឪពុកចុង ធ្វើបាបពេលផឹក ស្រវឹង ស្ទើររាល់ថ្ងៃ។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនដៃ ដល់យកមកផ្តន្ទា ទោសតាមច្បាប់។
លោកអាញ់ កាម៉ាល់ មេបញ្ជាការរង អ.ហស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យដែល បានកាប់សម្លាប់ឪពុកក្មេកចុង ឯងមានឈ្មោះស៊ា កុសល ភេទប្រុស អាយុ២៦ឆ្នាំ មុខ របរ ធ្វើស្រែមានទីលំនៅភូមិគំនរបេង ឃុំសិរីមានជ័យ ស្រុកសំពៅ លូន។ ចំណែកជនរង គ្រោះ មានឈ្មោះ សិទ្ធ សឿត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅជាមួយ គ្នាខាងលើ។
លោកអាញ់ កាម៉ាល់ បន្តថា មុនពេលកើតហេតុម្តាយឪពុកចុង និងកូនបង្កើតកូន ប្រសានៅជុំ គ្នា ក្នុងផ្ទះដោយសារតែឪពុកចុង បានស្រវឹងស្រាជេរបញ្ចោ ធ្វើបាបប្រពន្ធកូនរាល់ថ្ងៃ ពួក គេទ្រាំមិនបាននៅម៉ោងកើតហេតុ ប្រពន្ធជនរងគ្រោះនិង ប្រពន្ធជន សង្ស័យ បាននាំគ្នា ចាប់តាមរងគ្រោះទុកឲ្យជនសង្ស័យ យកពូថៅដៃកាំបិតផ្គាក់ និងដំបងមកកាប់និង ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេច ខ្លួន បាត់។ ក្រោយហេតុការណ៍ បានកើតហើយកម្លាំង អ.ហស្រុក បានចុះទៅកន្លែង កើតហេតុ ធ្វើការសួរនាំរួចនាំខ្លួនម្តាយ និងកូនស្រីយកមកទីបញ្ជាការ អ.ហស្រុកដើម្បីសាកសួរចម្លើយ។
ជនសង្ស័យ២នាក់ ម្តាយនិងកូន បានឆ្លើយសារភាពថា ដោយសារតែទ្រាំលែង បានតាំង ពី គាត់បានគ្នាមកមិនដែលមាន ក្តីសុខទេ គឺឃើញតែឈ្លោះគ្នារាល់ថ្ងៃ ព្រោះតែស្រវឹង វ៉ៃជេរ ប្រពន្ធកូនរាល់ថ្ងៃ គ្មានពេលល្ហែរធ្វើឲ្យអ្នកជិតខាងរាល់ ថ្ងៃ។ នៅថ្ងៃកើតហេតុ ពួកគេបាន សម្រេចចិត្តនាំគ្នា កាប់សម្លាប់ចោល តែម្តទៅ ។
លោកអនុសេនីយ៍ឯកឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ ខេត្ត បានបញ្ជាក់ថា យោងតាម បទល្មើស ជាក់ស្តែងនិង ជាអំពើឃាតកម្ម ក្នុងគ្រួសារ ប្រភេទ ធ្ងន់ ធ្ងរលោកមេបញ្ជាការ អ.ហ ខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួន ជន ជាប់ពាក់ព័ន្ធទាំង២នាក់ តុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

                                                                                                         ដកស្រង់ចេញ់ពី ពត៌មានដើមអម្ពិល

0 comments:

Post a Comment

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!