ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Wednesday, March 14, 2012





ភ្នំពេញ ៖ បុរសជាអាជីវករលក់គ្រឿង អលង្ការនៅផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារ ចាស់ ខណ្ឌដូនពេញ ត្រូវបានក្រុម ចោរបាញ់ ប្រហារ ត្រូវចំនួន៣គ្រាប់ បណ្ដាល ឱ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ ខណៈជនរងគ្រោះរើឥវ៉ាន់ឈប់ លក់ដូរដើរ ចេញពីផ្សារ ដោយកាន់ស្បោង ដាក់គ្រឿង អលង្ការជាប់នឹងខ្លួន។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈជនរងគ្រោះកំពុងដើរ កាន់ស្បោងគ្រឿងអលង្ការចេញពីផ្សារស្រាប់ តែត្រូវខ្មាន់កាំភ្លើង ដែលជាក្រុមចោរប្លន់ អង្គុយចាំនៅច្រកចូលផ្ទះ បាញ់ប្រហារចំនួន ៣គ្រាប់ បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង ។ ក្រោយកើតហេតុសមត្ថកិច្ចចម្រុះ របស់ រាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យនៅ កន្លែងកើតហេតុ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលបានចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ិន នាថ អាយុ ៣៥ឆ្នាំ រស់ នៅផ្ទះលេខ ៩៤ ជាន់ទី២ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូន ពេញ មុខរបរជាជាងទង និងលក់គ្រឿង អលង្ការ នៅក្នុងផ្សារចាស់ ។ សមត្ថ កិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពី ជនរងគ្រោះ បានចប់ការងារ ហើយដើរចេញ ពីផ្សារ ដោយកាន់ស្បោងដាក់គ្រឿងអលង្ការ ជិតដល់ច្រកចូលផ្ទះ ស្រាប់តែពេលនោះ មានជនសង្ស័យដើរចេញពីច្រកដឿងហែម បាញ់ប្រហារមកលើជនរងគ្រោះចំនួន ៤គ្រាប់ ត្រូវ៣គ្រាប់ បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ ស្ថិតនៅមុខឱសថស្ថាន សុភមង្គល តាមបណ្ដោយផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ដែលពីកន្លែងធ្វើសកម្មភាព ប្លន់ និងប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារចាស់ មាន ចម្ងាយពីគ្នា តែជាង១០០ម៉ែត្រប៉ុណ្ណោះ ។ រួចហើយជនសង្ស័យទាំងនោះ បានដណ្ដើមយក ស្បោង ដាក់គ្រឿងអលង្ការ រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែល បានចោមរោមមើលសពជនរងគ្រោះប្រឡាក់ ដោយឈាមដាប បាននិយាយថា បន្ទាប់ពី ធ្វើការបាញ់ប្រហារចំនួន ៤គ្រាប់ ត្រូវ ៣ គ្រាប់ទៅលើជនរងគ្រោះ ក្រុមចោរបានគេច ខ្លួនតាមរយៈម៉ូតូស៊េរីថ្មី១គ្រឿង ហើយជិះទៅ កើតបាត់ទៅ ។
ប្រភពព័ត៌មានដដែល បានបន្ដថា ជន រងគ្រោះបានកាន់ស្បោងដាក់គ្រឿងអលង្ការ របស់មីង និងរបស់ខ្លួន ហើយពេលចេញពី ផ្សារមិនទាន់ បានប៉ុន្មានផង ស្រាប់តែមាន ជនសង្ស័យ ២នាក់ ដែលចតម៉ូតូក្បែរនោះ បានដើរមកបាញ់ជនរងគ្រោះតែម្ដង ដោយ កាំភ្លើង កា ៥៩។ ក្រោយកើត ហេតុអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំ ពេញ បានចុះទៅត្រួតពិនិត្យ និងស្វែងរកវត្ថុ តាងនៅកន្លែងកើតហេតុ ដែលអាចបន្សល់ ទុកដើម្បីឈានទៅដល់ការចាប់ខ្លួនក្រុមចោរ ទាំងនេះ ។
មជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា បើទោះសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវបាន ដាក់ពង្រាយពាសពេញរាជធានីភ្នំពេញ ក៏ ដោយ ប៉ុន្ដែ ក្រុមចោរ នៅតែឆ្លៀតឱកាស និងធ្វើសកម្មភាពប្លន់ គ្រប់រូបភាព ជាពិសេស ហ៊ានបាញ់ប្រហារក្នុងចំណោមមនុស្សបែប នេះ សបញ្ជាក់ឱ្យឃើញថា ពួកគេ មិនខ្លាច ញញើតនឹងសមត្ថកិច្ចបន្ដិចសោះឡើយ ៕

0 comments:

Post a Comment

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!