ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នៅក្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈគ្រឿងចក្រកំពុងតែធ្វើសកម្ម ភាពបុកគ្រឹះច្រាំងទន្លេ ដែលនៅជាប់នឹងដងផ្លូវទន្លេសាប ស្រាប់តែគ្រឿងចក្រ ដែលមានទម្ងន់រាប់សិបតោន ដួល រលំមកលើផ្លូវលាន់ឮដូចគ្រាប់បែកផ្ទុះតែម្តង។ ក្នុងនោះសសរដែកសម្រាប់បុកគ្រឹះ បានសង្កត់ទៅលើម៉ូតូម៉ាក ស្តេបមួយគ្រឿង បណ្តាលឲ្យអ្នកជិះចំនួន២នាក់រងរបួស ដោយយុវជន អឿន ភក្ត្រា ជាសិស្សវិទ្យាល័យ ជ្រោយចង្វារ អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៨១បេ ក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វារ រងរបួសបាក់ជើង បច្ចុប្បន្នកំពុងព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រៅពីសង្កត់ទៅលើអ្នកជិះម៉ូតូ សសរបុកគ្រឹះខាងលើនេះ ក៏សង្កត់ទៅលើខ្សែភ្លើង បណ្តាលឲ្យដាច់ និងបាក់សរសរបង្គោលភ្លើងមួយដើម ធ្វើឲ្យតំបន់ចុងកោះជ្រោយចង្វារ ដាច់ភ្លើងទាំងស្រុង ឧប្បត្តិហេតុនេះ ត្រូវបានគេ អះអាងថា ដោយសារតែដីច្រាំងទន្លេចំណុចការដ្ឋានជ្រាយ ស្របនឹងទម្ងន់គ្រឿងចក្រធ្ងន់ ទើបធ្វើឲ្យស្រុតរលំតែម្តងទៅ៕
ដកស្រង់ចេញពីរ ព័ត៏មានដើមធម្ពិល
0 comments:
Post a Comment