ខេត្តកំពង់ចាម ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយក្នុងសណ្ឋាគារភ្នំប្រុស ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ មីនា ២០១២ ដោយស្ត្រីពុំស្គាល់អត្តសញ្ញាណម្នាក់អាយុចន្លោះពី២០ទៅ២២ ឆ្នាំ សម្បុរស សក់ស្លូត កម្ពស់១,៤៤ម៉ែត្រ ដេកស្លាប់នៅជាន់ទី២ ក្នុងបន្ទប់លេខ៣១៨ ទាំងអាក្រាតកាយ ដោយមានស្នាមជាំរឹត.ក និងបែកចិញ្ចើមហូរឈាម។
ភ្លាមៗនោះសមត្ថកិច្ចបានដាក់ការសង្ស័យថា អំពើឃាតកម្មដ៏សាហាវនេះ អាចកើតឡើងពីប្រុសស្នេហ៍ជាអ្នកសមា្លប់ហើយរត់គេចខ្លួន ។ សមត្ថកិច្ចឱ្យដឹងថា ស្ត្រីដែលស្លាប់នោះជាស្ត្រីរកស៊ីផ្លូវភេទស្នាក់នៅផ្ទះមួយ កន្លែង ភូមិចុងថ្នល់ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ តាមលោកវរសេនីយ៍ត្រី សំ ផាត អធិការនគរបាលក្រុងកំពង់ចាម បានឱ្យកោះសន្តិភាពដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣ មីនា គេឃើញគូស្នេហ៍១គូបានមករកជួលបន្ទប់សណ្ឋាគារខាងលើ ។ លោកបានប្រាប់បន្តថា រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ មីនា ក្រុមអ្នកបោសសម្អាតតាមបន្ទប់សណ្ឋាគារបានទៅគោះទ្វារបន្ទប់ តែមិនមាននរណាម្នាក់ចេញមកបើកទ្វារឱ្យនោះ ទេ ។ ដោយមានការសង្ស័យក៏ចុះទៅជាន់ខាងក្រោមយក សោទ្វារបន្ទប់មកចាក់មើលមិនឃើញមានមនុស្សនៅលើគ្រែ តែទ្វារបន្ទប់ទឹកបិទជិត ពេលដែលយកដៃរុញទ្វារនោះ ស្រាប់តែឃើញមនុស្សស្រីម្នាក់ដេកស្លាប់ស្រាតននលគកតែម្តង ។ អ្នកសម្អាតបន្ទប់បានប្រញាប់ចុះមកប្រាប់ដល់ម្ចាស់សណ្ឋាគារ ព្រមទាំងបានរាយការណ៍ប្រាប់សមត្ថកិច្ច។ លោកសំ ផាត បន្តថា ក្រោយពីទទួលព័ត៌មាន លោកក៏បានដឹកនាំកម្លាំងជំនាញយុត្តិធម៌នៃ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម នគរបាលបច្ចេកទេសខេត្ត ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចុះដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ តែពុំឃើញមានអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនអ្នកស្លាប់នោះទេ ។ នៅលើឥដ្ឋមានស្នាមឈាម និងស្រោមអនាម័យ១ហែកតែមិនទាន់បានប្រើនៅឡើយ ។ ករណីនេះក្នុងជំហានដំបូងត្រូវបានសន្និដ្ឋានថា ស្ត្រីរងគ្រោះត្រូវសង្សារនាំមកដេកនៅក្នុងបន្ទប់សណ្ឋាគារ នេះ ហើយអាចមានបញ្ហាណាមួយដែលមិនទាន់បានរួមភេទក៏មានការ ខឹងយ៉ាងសម្បា រហូតមានការប្រវាយប្រតប់អូសទម្លាក់ពីលើគ្រែដោយអុកក្បាលនឹង ឥដ្ឋ និងរឹត.កសម្លាប់រួចអូសយកទៅដាក់នៅក្នុងបន្ទប់ទឹកតែម្តង ។
នៅក្រោយហេតុការណ៍ខាងលើនេះត្រូវបានលោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តទទួលផែនយុត្តិធម៌បានបញ្ជាដោយចាត់ ឱ្យលោកសំ ផាត បន្តស្រាវជ្រាវដោយយកចិត្តទុកដាក់ដើម្បីស្វែងរកឃាតក តែរហូតមកដល់ពេលនេះនៅមិនទាន់មានតម្រុយទេ៕ ដកស្រង់ចេញ់ពី កោះសន្តិភាព
0 comments:
Post a Comment