Wednesday, March 14, 2012
នារីក្រមុំ ដែលត្រូវ គេដាក់ថ្នាំសណ្ដំ យក ទ្រព្យសម្បត្ដិ ត្រូវឪពុក-ម្ដាយ មកទទួល យក
បន្ទាយមានជ័យ ៖ នារីក្រមុំសាច់សខ្ចី ម្នាក់ ដែលត្រូវបានគេដាក់ថ្នាំសណ្ដំយក ទ្រព្យសម្បត្ដិអស់ពីខ្លួន កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១២ ស្ថិតនៅចំណុចផ្លូវដើមពុទ្រា ភូមិ ក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ត្រូវបានឪពុក-ម្ដាយរបស់ នាងមកទទួលយកហើយ នៅរសៀលថ្ងៃទី ១៤ ខែមីនា នេះ ។
មេបញ្ជាការ កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត លោក ហម មុត ដែលបានជួយ សង្គ្រោះនារីរងគ្រោះ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលឱ្យដឹងថា នារីរងគ្រោះរូប នេះ មានឈ្មោះ ធឿង ង៉ុកយ៉ុង ហៅ យុង អេននី អាយុ ២៤ ឆ្នាំ ជាជនជាតិវៀតណាម ត្រូវបានឪពុក-ម្ដាយរបស់ខ្លួន ដែលរស់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានមកទទួល ហើយ នៅរសៀលថ្ងៃទី១៤ ខែមីនា នេះ បន្ទាប់ពីបានឃើញកូនស្រីរបស់ខ្លួន ត្រូវបាន ផ្សព្វផ្សាយតាមគេហទំព័រដើមអម្ពិល និង សារព័ត៌មានក្នុងស្រុកមួយចំនួន ។
អ្នកស្រី ចឹង ធីប៉ាក់ធឿង អាយុ ៤៤ឆ្នាំ ដែលជាម្ដាយរបស់នារីរងគ្រោះ បានឱ្យដឹង ថា កូនស្រីរបស់គាត់មានជំងឺប្រចាំកាយនិង មានជំងឺខួរក្បាល ហើយមកលេងក្រុងប៉ោយ ប៉ែត ក៏ជួបបញ្ហាបែបនេះតែម្ដងទៅ ។ ស្ដ្រី ជាម្ដាយបានថ្លែងអំណរគុណ ដល់កម្លាំងកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត និងមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល រួមទាំងសារព័ត៌ មានក្នុងស្រុកមួយចំនួនទៀត ដែលបានជួយ ផ្សព្វផ្សាយរឿងនេះ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងយប់ កើតហេតុ មានប្រជាពលរដ្ឋជាច្រើនចោម រោមមើលនាងក្រមុំម្នាក់ ដែលសង្ស័យថា ត្រូវបានគេដាក់ថ្នាំសណ្ដំយកទ្រព្យសម្បត្ដិ អស់ពីខ្លួន ហើយមានស្នាមរបួសដៃ ត្រង់ ថ្ងាសទៀតផង ។ ភ្លាមៗនោះលោក ហម មុត បានជួួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment