ការពារជីវិត្តរបស់អ្នកត្រូវពាក់មួកសុវត្តិភាព គោរពច្បាប់ចរាចរណ៏បានល្អនោះជីវិត្តរបស់អ្នកកាន់តែប្រសើរ បើលោកអ្នកទទួលទានស្រាសូមមេត្តាកុំបើកបរ សូមអរគុណ!!

Pages

Friday, March 9, 2012

ក្មេងទំនើងពីរក្រុមជិះម៉ូតូដេញ់បុកគ្នាជ្រុលទៅបុក រថយន្តវីហ្គោ របូសធ្ងន់ម្នាក់

E-mail Print PDF
ភ្នំពេញៈ ក្មេងស្ទាវ២ក្រុមបានជិះម៉ូតូដេញវាយគ្នាយ៉ាង អនាធិងបតេយ្យនៅតាមបណ្តុយផ្លូវ ហើយជ្រុលទៅបុករថយន្តវីហ្គោដួល ម៉ូតូសន្លប់ស្តូកស្តឹងនៅនិងកន្លែងម្នាក់ បង្កការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍នៅលើដងផ្លូវ១៦៣ កែងនឹងផ្លូវ៤៨០ ជិតភោជនីដ្ឋានណាំទ្រា សង្កាត់ទូលទំពូង២ ខណ្ឌចំការមន នាវេលាម៉ោង ៧ និង១០នាទីយប់ ថ្ងៃសុក្រ ខែមីនា ឆ្នាំ២០១២នេះ ដោយឡែកក្មេងស្ទាវមួយក្រុមទៀត បានជិះម៉ូតូគេចខ្លូនបាត់ស្រមោល។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ក្រុមក្មេងស្ទាវ២ក្រុម ដែល ចូលចិត្តនាំបញ្ហាឲ្យសង្គម ក្រុមគ្រួសារ មានគ្នា៤ទៅ៥នាក់ បានជិះម៉ូតូដេញវាយគ្នាយ៉ាងលឿន ដោយ គ្មានខ្លាចញញើតអ្វីឡើយ បង្ករឲ្យមានការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកមើល។
សាក្សីបន្តថា ខណៈដែលក្រុមក្មេងដែលជាគំរូអាក្រក់ និងគួរឲ្យស្អប់ខ្ពើមក្នុងសង្គមនោះ កំពុងជិះម៉ូតូ ដេញវាយគ្នា ស្រាមក្មេងស្ទាវម្នាក់ បានជិះម៉ូតូយ៉ាងលឿនជ្រុលចង្កូតទៅបុកជាមួយរថយន្តវីហ្គោ ដែល កំពុងបើកលើផ្លូវ១៦៣ សំដៅទៅផ្សារទូលទំពូង ពេញទំហឹងបណ្តាលឲ្យដូលខ្លួនឯង រងរបូសធ្ងន់សន្លប់ ស្តូកស្តឹងមួយសន្ទុះធំ។
សាក្សីបានឲ្យដឹងទៀតថា ជនរងគ្រោះជាក្មេងស្ទាវខាងលើ ឈ្មោះ ពៅ ភេទប្រុស អាយុ ១៧ឆ្នាំ បន្ទាប់ ពីដេញវាយគ្នាទំនងជាភ័យពេក ទើបជិះជ្រុលទៅបុកនឹងរថយន្តតែម្តង។ ក្រោយពេលកើតហេតុជនរង គ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរុស្សី ដឹកទៅភ្លាមៗផងដែរ។ ដោយឡែកភាគីក្មេងស្ទាវ មួយក្រុមផ្សេងទៀត ក្រោយពេលឃើញគូជម្លោះរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ហើយនោះ ពួកគេ បានជិះម៉ូតូគេចខ្លួនបាត់អស់ទៅ៕

ដកស្រង់ចេញ់ពី ពត៌មានដើមអម្ពិល

0 comments:

Post a Comment

ស្វែងរក

សំនាងល្អ
ព័រត៏មានពីសេសៗនិងមានផ្សាយជូនជារៀងរាល់ថ្ងៃលើvabsiteរបស់យើងខ្ញុំសូមគុំភ្លេចចូលមើងលទាំងអស់គ្នា:sompanith.blogspot.com អ្នកនិងដឹងព័រត៏មានផ្លែកៗនៅក្នុងសង្គម។ សូមគុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។។។!!