អ្នកវិភាគៈ ក្នុងឆ្នាំនេះ Apple លក់ចេញ iPads ផលិតផលចុងក្រោយ ប្រមាណ៦៥,៦លាន គ្រឿង
វៀតណាមៈ យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយនៅ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១២ថា អ្នកវិភាគ បានលើកឡើងថា ក្នុងឆ្នាំនេះ ក្រុមហ៊ុន Apple Inc នឹងលក់ចេញផលិតផល ចុងក្រោយ “iPad ” បានប្រមាណ ៦៥,៦លានគ្រឿង ។
អ្នកវិភាគ លោក ខាណាខដ ហ្សិននីធី “Canaccord Genuity” បាននិយាយថា ក្នុងឆ្នាំនេះ ក្រុមហ៊ុន អែបផល “Apple Inc” នឹងលក់ចេញផលិតផល ចុងក្រោយរបស់ខ្លួន “iPad” ប្រមាណ ៦៥,៦លាន គ្រឿង ។
អ្នកវិភាគរូបនេះបានលើកឡើងថា គ្រាន់តែរយៈពេល ៣សបា្ដហ៍ប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះបាន លក់ចេញផលិតផល ចុងក្រោយរបស់ខ្លួន កើនឡើងខ្លាំង គួរឱ្យកត់សម្គាល់ ។
កាលពីសបា្ដហ៍មុន លោក ធីម ខូក “Tim Cook” នាយកប្រតិបត្ដិក្រុមហ៊ុន អែបផល បានបង្ហាញអំពីឈុតថ្មីៗ និងជាផលិតផលចុងក្រោយ គេនាពេលបច្ចុប្បន្ននេះរបស់ អែបផល ហើយផលិតផលទាំងនេះ ត្រូវបានគេបញ្ជាទិញ យ៉ាងច្រើន ដោយមានដាក់លក់ នៅហាងលក់នានានៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ ។
ក្រុមអ្នកវិភាគបាននិយាយថា តម្លៃដែលមាននៅក្នុងស្ដុក អាចចន្លោះពី៦៦៥មកដល់ ត្រឹម៧១០ដុល្លារ ក្នុង១គ្រឿង ហើយតម្លៃ នេះអាចថេរ អាស្រ័យលើ អត្រានៃ “ការទិញ” ៕
0 comments:
Post a Comment