គ្រោះថ្នាក់ចរាចរណ៏
នៅយប់ថ្ងៃអាទិត្យ ទី ២១ ខែ មករា ឆ្នាំ ២០១២ វេលាម៉ោង ៦ ល្ងាច កើតមានឧបដិវហេត្តមួយនៅក្នុងភូមិអូតាប៉ាង សង្កាត់ អូរអ៊ុកញ្ញ៉ាហេង ខ័ណ្ឌព្រៃនប់ខេត្តព្រះសីហនុ នៅចំនុចលើស្ពានព្រៃនប់តែម្តង។ ជនរងគ្រោះជិះម៉ូតូសេ ១២៥ ពណ៌ ខ្មៅ ធ្វើដំនើពីជើងទៅត្បូង ប៉ុន្តែនៅពេលមកដល់ចំនុចកើតហេត្ត ក៏ស្រាប់តែមានរថយន្តកុងត្រនើមួយធ្វើដំនើស្របទិសគ្នា ក៏របូតកង់បុកចំជនរងគ្រោះតែម្តង បន្តាលអោយជនរងគ្រោះស្លាប់នៅនិងកន្លែង នៅក្នុងថ្លុកឈាមយ៉ាងអនោជអធាំ ។ បើតាមសាក្សីនៅកន្លែងកើតហេត្តបានអោយដឹងថា មុនពេលកើតហេត្តគេបានឃើញជនរងគ្រោះធ្វើដំនើរពីជើងទៅត្បូងបំរុងនិងបទចូលផ្សារព្រៃនប់ ក៏ស្រាប់តែមានឡានកុងត្រនើមួយមកពីក្រោយ ហើយក៏របូតកង់បុកចំពាក់កណ្តាលម៉ូតូតែម្តង។សព្វថ្ងៃម៉ូតូ ព្រមទាំងឡានបង្ករហេតុត្រូវបានពូលីសយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ ៕
0 comments:
Post a Comment